​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ជាលើកដំបូង​នៅ​កម្ពុជា​ ​ក្រោម​ប្រធាន​បទ​ “S​hap​in​g​ ​t​h​e​ ​Future​ o​f​ ​E​n​t​rep​r​e​n​e​ur​ship​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃសុក្រ​ ​៣​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ក្រុមហ៊ុន​ ​Factory​ ​P​h​no​m​ ​P​e​n​h​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​នៃ​ក្រុមប្រឹក្សា​ភិ​បាល​មូលនិធិ​នៃ​ការ​កសាង​សមត្ថភាព​និង​ការស្រាវជ្រាវ​ ​និង​ការ​អភិវឌ្ឍ​លើ​វិ​ស័​យ​ទូរគមនាគមន៍​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​ក្រុមប្រឹក្សា​មូលនិធិ​ស​.​អ​.) ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ជាលើកដំបូង​នៅ​កម្ពុជា​ ​ក្រោម​ប្រធាន​បទ​ “S​hap​in​g​ ​t​h​e​ ​Future​ o​f​ ​E​n​t​rep​r​e​n​e​ur​ship​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​, ​ក្រុមប្រឹក្សា​មូលនិធិ​ ​ស​.​អ​., ​តំណាង​ស្ថានទូត​, ​តំណាង​ក្រសួង​ពាក់ព័ន្ធ​, ​ដៃគូ​រ​អភិវឌ្ឍន៍​និង​សន្ទនា​, ​វិនិយោគ​គិ​ន​, ​អ្នកណែនាំ​ (​Mentor​s), ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ (​T​e​c​h​ ​Start​up​) ​និង​ក្រុម​ការងារ​ ​Seed​star​s ​សរុប​ប្រមាណ​ ​៤​០​០​នាក់​។​ ​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ទទួល​បាន​ការឧបត្ថម្ភ​ពី​មូលនិធិ​ ​ស​.​អ​. ​ដោយមាន​ការចូលរួម​វិភាគទាន​ពី​ក្រុមហ៊ុន​ ​Smart​ ​A​x​i​at​a​។​

​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​គឺជា​កម្មវិធី​ប្រកួតប្រជែង​ក​ម្រិ​ត​តំបន់​និង​ការ​បង្ហាញ​ពី​សក្តានុពល​ក្រុមហ៊ុន​ (​P​itching​) ​ដំណាក់កាល​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ការប្រកួតប្រជែង​ក​ម្រិ​ត​ពិភពលោក​ (​Seed​star​s ​G​l​ob​a​l​ ​Summit​ 2020)​។​ ​កិច្ចប្រជុំ​នេះ​រៀបចំ​ឱ្យ​មានការ​ជួបជុំគ្នា​រវាង​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិ​ស័​យ​បច្ចេកវិទ្យា​ (​T​e​c​h​ ​Start​up​s) ​មកពី​ប្រទេស​តំបន់​អាស៊ី​ចំនួន​១​៨​ប្រទេស​ ​និង​រាល់​បុគ្គល​ដែល​ចូលរួម​បង្កើត​និង​ជំរុញ​ ​E​co​system​ ​នៃ​អាជីវកម្ម​បង្កើត​ថ្មី​ក្នុង​វិ​ស​័​យ​បច្ចេកវិទ្យា​ ​ហើយ​កិច្ចប្រជុំ​នេះ​ ​មាន​រយៈពេល​ ​០​៣​ (​បី​)​ថ្ងៃ​ ​ចាប់ពី​ថ្ងៃ​ទី​២​៧​ ​ដល់​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​។​

​ក្នុង​ឱកាស​ថ្លែងសុន្ទរកថា​បើក​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​កម្ពុជា​សម្រេច​ចិត្ត​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ ​Seed​star​s ​Summit​ ​Asia​ 2019 ​ក្នុង​គោលបំណង​ (​១​). ​ទាក់ទាញ​វិនិយោគ​គិ​ន​បរទេស​មក​វិនិយោគ​ជាមួយ​ ​T​e​c​h​ ​Start​up​s ​កម្ពុជា​, (​២​). ​បង្ហាញ​អំពី​សមត្ថភាព​របស់​ ​T​e​c​h​ ​start​up​s ​និង​ ​t​e​c​h​ ​start​up​ ​E​co​system​ ​កម្ពុជា​, (​៣​). ​គាំទ្រ​ដល់​យុវជន​ដែល​មាន​ទេពកោសល្យ​ (​Young​ ​Talent​s) ​ក្នុង​ការ​ធ្វើ​ន​វា​នុ​វត្ត​ន៍ ​និង​ចូលរួម​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​របស់​យុវជន​ខ្មែរ​ទៅកាន់​ពិភពលោក​, (​៤​). ​សម្របសម្រួល​ក្នុង​ការ​បង្កើត​បណ្តាញ​រវាង​ ​T​e​c​h​ ​start​up​s ​នឹង​ ​T​e​c​h​ ​start​up​s ​ក្នុង​តំបន់​ ​និង​ ​T​e​c​h​ ​start​up​s ​ជាមួយ​វិនិយោគ​គិ​ន​, ​និង​(​៥​). ​ជំរុញ​ឱ្យ ​T​e​c​h​ ​start​up​s ​កម្ពុជា​អាច​មានឱកាស​ពង្រីក​ខ្លួន​បន្ថែម​។​ ​ការរៀបចំ​កិច្ចប្រជុំ​នេះ​ ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្របតាម​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្នុង​ចតុ​កោណ​ទី​២​ ​អំពី​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​, ​មុំ​ទី​៣​. ​អំពី​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ឆ្លើយតបនឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​, ​ចំណុច​ទី​៦​ ​អំពី​ការ​អភិវឌ្ឍ​សហគ្រិន​ភាព​ ​និង​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ឌី​ជី​ថល​ដែល​ជា​បរិស្ថាន​អំណោយផល​ដល់​ការ​បង្កើត​ធុរកិច្ច​ថ្មីៗ​, ​ការ​ជំរុញ​ការប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថល​ក្នុង​ធុរកិច្ច​ ​និង​ការ​បង្កើត​យន្ត​សហប្រតិបត្តិការ​សហគ្រិន​ភាព​ ​ក្នុង​ក្របខណ្ឌ​រាជរដ្ឋាភិបាល​ឬ​ភាពជា​ដៃគូ​ជាមួយ​វិ​ស័​យ​ឯកជន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ថ្លែង​អំណរគុណ​ចំពោះ​ក្រុមហ៊ុន​ ​Seed​star​s ​ដែល​បាន​សហ​ការរៀបចំ​កិច្ចប្រជុំ​ ​Seed​star​s ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ជាលើកដំបូង​ក្នុង​ឆ្នាំ​២​០​១​៩​នេះ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍​បន្ត​ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​អ​ណ​ត្តិ​ទី​៦​នេះ​ ​បាន​កំណត់​គោលដៅ​អាទិភាព​របស់​ខ្លួន​ក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​ចាប់​យក​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​ដោយ​ក្នុង​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ​បាន​និង​កំពុង​បន្ត​រៀបចំ​បទបញ្ញត្តិ​, ​គោល​នយោបាយ​ ​និង​ដាក់​ចេញ​នូវ​សកម្មភាព​បន្តបន្ទាប់​ដើម្បី​ចាប់​យក​កាលានុវត្តន៍​ភាព​, ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​ទី​ផ្សារ​ជំនួញ​, ​គ្រប់គ្រង​បរិយាកាស​ធុរកិច្ច​, ​និង​កាត់បន្ថយ​ហា​និ​ភ័យ​បង្ក​ពី​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​។​ ​ជាក់ស្តែង​ ​បន្ថែម​លើ​ការ​គាំទ្រ​តាមរយៈ​គោល​នយោបាយ​និង​បទបញ្ញត្តិ​ ​រាជរដ្ឋាភិបាល​ ​បាន​និង​កំពុង​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នៃ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​សេដ្ឋកិច្ច​ឌី​ជី​ថល​ទាំង​ផ្នែករឹង​និង​ទន់​ ​និង​អភិវឌ្ឍ​ធនធានមនុស្ស​និង​ជំនាញ​ឱ្យ​ស្រប​ទៅ​នឹង​តម្រូវ​ការ​និង​បរិ​បទ​ថ្មី​នៃ​សេដ្ឋកិច្ច​៕

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍