​សន្និសីទ​ថ្នាក់​តំបន់​ ​ស្តី​អំពី​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​បច្ចេកវិទ្យា​ភាសា​នៃ​បណ្តា​ប្រទេស​អា​ស៊ាន​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​០​៨​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ​ស្រាវជ្រាវ​ថ្នាក់​តំបន់​ ​ស្តីពី​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ ​បច្ចេកវិទ្យា​ភាសា​នៃ​បណ្តា​ប្រទេស​អា​ស៊ាន​។​ ​សន្និសីទ​នេះ​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​ ​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ហៅ​កាត់​ថា​ និ​ប​ទី​ក​ (​NIP​TIC​T​) ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដែល​ប្រព្រឹត្តទៅ​មាន​រយៈពេល​២​ថ្ងៃ​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​៩​ ​ដល់​ថ្ងៃ​ទី​ ​២​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​ ​វាគ្មិន​ជា​អ្នកស្រាវជ្រាវ​ ​អ្នកជំនាញ​ ​ផ្នែក​បច្ចេកវិទ្យា​ភាសា​ ​ទាំង​ក្នុងស្រុក​ ​និង​អន្តរជាតិ​ ​តំណាង​សកលវិទ្យាល័យ​ ​និង​គ្រឹះស្ថាន​ស្រាវជ្រាវ​ ​ក៏ដូចជា​សិស្ស​និស្សិត​កម្ពុជា​ផង​ដែរ​។​

​សន្និសីទ​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​សំខាន់​គឺ​ (​១​).​បង្ហាញ​ពី​ការ​រក​ឃើញ​ ​និង​បច្ចេកវិទ្យា​ថ្មីៗ​ទាក់​ទង់​នឹក​ការប្រើប្រាស់​ភាសា​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ជាពិសេស​ភាសា​ ​ដែល​មាន​លក្ខ​ណះ​ស្មុគ​ស្មាញ​ (​complex​ ​script​) ​និង​មាន​ការប្រើប្រាស់​តិចតួច​ក្នុង​ប្រព័ន្ធ​ ​កុំព្យូទ័រ​ដូចជា​ភាសាខ្មែរ​ ​ឡាវ​ ​និង​ភូមា​ជាដើម​, (​២​).​ផ្សព្វផ្សាយ​ ​និង​បង្កើន​ការយល់​ដឹង​ពី​សារសំខាន់​នៃ​ការស្រាវជ្រាវ​លើ​បច្ចេកវិទ្យា​ភាសា​រ​ជាពិសេស​ភាសាខ្មែរ​ , (​៣​).​រួមចំណែក​ជំរុញ​លើ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ភាសាខ្មែរ​ , ​និង​(​៤​).​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកស្រាវជ្រាវ​ក្នុងស្រុក​ ​និង​អ្នកស្រាវជ្រាវ​អន្តរជាតិ​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​កា​ន​ ​ច័ន្ទ​មេត្តា​ ​បាន​លើកឡើង​ថា​ ​បច្ចេកវិទ្យា​ភាសា​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​ ​ធ្វើការងារ​ដូចជា​ការ​សរសេរ​របាយការណ៍​ ​ការ​រក្សាទុក​ឯកសារ​ ​ការ​ទំនាក់ទំនង​រវាង​មនុស្ស​និង​ម៉ាស៊ីន​កុំព្យូទ័រ​ ​ក៏ដូចជា​ការ​ទទួល​បាន​ព័ត៌មាន​ទូលំទូលាយ​ ​និង​ប្រសើរ​ជាង​មុន​។​ ​ហេតុដូច្នេះហើយ​ទើប​ថ្នាក់​ដឹកនាំ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​គាំទ្រ​ ​និង​ផ្តល់​ជា​មូលនិធិ​សម្រាប់​រៀបចំ​សន្និសីទ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នេះ​ឡើង​។​ ​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សង្ឃឹម​ជឿជាក់​ថា​ ​បច្ចេកវិទ្យា​ភាសាខ្មែរ​ ​ដែល​ប្រើប្រាស់​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ​នឹង​មានការ​រីក​ចម្រើន​ខ្លាំង​នា​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​ ​ប្រសិនបើ​យើង​បន្ត​ ​កិច្ច​សហ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​បច្ចេកវិទ្យា​នេះ​រួមគ្នា​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”