​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ប្រស​ណី​យ៍​និង​ទូរគមនាគមន៍​ចូលរួម​សន្និសីទ​សកល​របស់​ ​UP​U ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​ ​នៅ​ទីក្រុង​ X​i​a​men​ ​ខេត្ត​ ​F​uj​i​an​ ​ប្រទេស​ចិន​

Ministry of Post and Telecommunications

X​i​a​men​ ​ប្រទេស​ចិន​៖​ ​នា​ថ្ងៃអាទិត្យ​ ​១​៣​រោច​ ​ខែ​កត្តិក​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៤​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ឯក​ ​វណ្ណ​ឌី​ ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃ​ស​ណី​យ​និង​ទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួង​ ​ចូលរួម​សន្និសីទ​សកល​របស់​សហភាព​ប្រៃសណីយ៍​សកល​ (​UP​U) ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​ (​UP​U ​G​l​ob​a​l​ ​Conference​ on ​Cross​-​border​ ​Cooperation​ ​in​ ​an​ ​E​-​commerce​ ​World​) ​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីក្រុង​ X​i​a​men​ ​ខេត្ត​ ​F​uj​i​an​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​។​

​សន្និសីទ​នេះ​ផ្តួចផ្តើម​ឡើង​ដោយ​សហភាព​ប្រៃសណីយ៍​សកល​ (​UP​U) ​និង​រៀបចំ​ដោយ​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​State​ ​Post​ ​Bureau​ o​f​ ​China​ (S​P​B) ​និង​សហគ្រាស​ប្រៃសណីយ៍​រដ្ឋ​ចិន​(​China​ ​Post​ ​Group​) ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ​តំណាង​រដ្ឋ​ជា​សមាជិក​១​០​២​ប្រទេស​ ​ចំនួន​លើស​ពី​៣​៨​០​នាក់​ ​និង​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​អន្តរជាតិ​ធំ​ៗ​មួយ​ចំនួន​ដូចជា​ ​អង្គការ​គយ​ពិភពលោក​ (​W​CO​), ​Taxation​ ​and​ ​Tax​ ​Administration​ o​f​ ​European​ ​Commission​, ​United​ ​Nation​ ​E​S​CAP​, ​International​ ​Cross​ ​Border​ ​e​Bay​, UNC​T​A​D​ ​និង​ដៃគូ​រ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

សន្និសីទ​នេះ​ ​រៀបចំ​ឡើង​ក្នុង​គោលបំណង​៖​

– ​ការ​រក្សា​ចរន្ត​ផ្គត់ផ្គង់​តាមរយៈ​ការប្រកួតប្រជែង​បទ​ប្បញ្ញត្តិ​ថ្មីៗ​ (​Keeping​ ​supply​ ​chain​s ​flowing​

​through​ ​new​ ​regulatory​ ​challenge​s)

– ​ភាព​ងាយស្រួល​ ​និង​ការ​ជួយ​សម្រួល​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​(​Cross​-​border​ ​E​-​Commerce​, ​trade​

​f​a​c​i​l​it​at​ion​ ​and​ s​imp​l​if​i​cat​ion​)

– ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​នី​យ​កម្ម​ ​និង​ការផ្លាស់ប្តូរ​ទិន្នន័យ​រួម​ ដើម្បីំ​ជួយ​កាត់បន្ថយ​ការ​បញ្ចូន​ឯកសារ​ ​និង​អន្តរ​ប្រតិបត្តិការ​ក្នុង​ខ្សែ​ស​ង្វាត់​ផ្គត់ផ្គង់​ (​Digit​i​z​at​ion​ ​and​ ​big​ ​data​-​Moving​ ​to​ ​a​ ​paper​less​ ​process​ ​and​ ​inter​o​per​ability​ ​in​ ​t​h​e​ ​supply​ ​chain​)

– ​ការ​​​ដឹកជញ្ជូន​បញ្ញើ​ប្រៃសណីយ៍​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​តាម​រថភ្លើង​ ​និង​ការ​​​ដឹកជញ្ជូន​អន្តរជាតិ​(​Mail​ ​by​ ​rail​-​E​-​Commerce​ ​and​ ​international​ ​transport​)

– ​តម្រូវ​ការ​សុ​វត្តិ​ភាព​ ​និង​ការពារ​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​(​E​-​Commerce​ ​security​ ​and​ ​safety​ ​requirements​)

– ​ការ​ចែករំលែក​ចំណេះ​ដឹង​ ​និង​បទពិសោធន៍​ផ្នែក​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ឆ្លងកាត់​ព្រំដែន​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​ឯក​ ​វណ្ណ​ឌី​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ ​ឯកឧត្តម​ ​ម៉ា​ ជុ​ង​សេង​ (​H​.​E​.​M​r. ​MA​ JUN​SHE​N​G​) ​អគ្គនាយក​ការិយាល័យ​ប្រៃសណីយ៍​រដ្ឋ​ចិន​ (S​P​B) ​និង​ថ្នាក់​ដឹកនាំ​សហគ្រាស​ប្រៃសណីយ៍​រដ្ឋ​ចិន​ (​China​ ​Post​ ​Group​) ​និង​បាន​ជម្រាប​ជូន​ភាគី​ចិន​អំពី​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិ​ស័​យ​ប្រៃសណីយ៍​រវាងប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ ​និង​បង្ហាញ​បរិយាកាស​វិនិយោគ​ជូន​ភាគី​ចិន​ ​ក្នុង​ឱកាស​ដែល​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​ ​ក្រោម​ការ​​​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​និង​ស្រប​ពេល​ដែល​បច្ចុប្បន្ន​មាន​អ្នកវិនិយោគទុន​ចិន​ច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​។​ ​ជា​ការ​ឆ្លើយតប​ ​ឯកឧត្តម​ ​ម៉ា​ ជុ​ន​សេង​ (​H​.​E​.​M​r. ​MA​ JUN​SHE​N​G​) ​បាន​ស្វាគមន៍​ការ​លើកឡើង​ពីសំណាក់​ភាគី​កម្ពុជា​ ​និង​បាន​យល់​ពី​បរិយាកាស​អំណោយផល​នៅ​កម្ពុជា​ ​ហើយ​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ថា​ ​នឹង​ជ​ម្រុ​ញ​កិច្ច​សហប្រតិបត្តិការ​រវាងប្រទេស​ទាំង​ពី​​​រ​ក្នុង​វិ​ស័យ​ប្រៃសណីយ៍​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែមទៀត​ ​និង​អនុញ្ញាត​ ​ឬ​ (​ណែនាំ​) ឱ្យ​សហគ្រាស​ប្រៃសណីយ៍​រដ្ឋ​ចិន​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ដើម្បី​ពិនិត្យ​លទ្ធភាព​វិនិយោគ​វិ​ស័​យ​ប្រៃសណីយ៍​នៅ​កម្ពុជា​ ​ជាពិសេស​ ​E​-​Logistics​ ​តប​តាម​ការ​អញ្ជើញ​របស់​ភាគី​កម្ពុជា​ ​និង​បាន​សន្យា​បញ្ជូន​គ្រូ​ឧទ្ទេសនាម​ល្អ​ៗ​ ​និង​ជំនាញការ​ (​Postal​ ​Expert​) ​ពី​សហគ្រាស​ប្រៃសណីយ៍​រដ្ឋ​ចិន​ ​មក​ជួយ​បណ្តុះបណ្តាល​មន្ត្រី​ ​M​P​T​C ​និង​ជួយ​រៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​វិ​ស័​យ​ប្រៃសណីយ៍​ ​និង​ជួយ​រៀបចំ​ធ្វើ​វិ​សោ​ធ​ន៍​កម្ម​ច្បាប់​ប្រៃសណីយ៍​ឡើងវិញ​ ឱ្យ​ស្របតាម​ការ​វិវឌ្ឍ​ថ្មីៗ​នៃ​បច្ចេកវិទ្យា​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ក្នុង​វិ​ស័​យ​ប្រៃសណីយ៍​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”