​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ស្ថានភាព​និង​ការ​វិវត្ត​នៃ​ក្តារចុច​ភាសាខ្មែរ​និង​ពុម្ពអក្សរ​ខ្មែរ​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃពុធ​ ​១​៥​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​១​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ស្ថានភាព​និង​ការ​វិវត្ត​នៃ​ក្តារចុច​ភាសាខ្មែរ​និង​ពុម្ពអក្សរ​ខ្មែរ​ (​Khmer​ ​Font​s ​and​ ​Khmer​ ​Keyboard​ ​Lay​out​) ​ក្នុង​ប្រ​ព័ន្ធដំណើរ​ការ​កុំព្យូទ័រ​ ​ប្រ​ព័ន្ធដំណើរ​ការ​ទូរស័ព្ទ​ ​និង​ ​ឧបករណ៍​ឆ្លាតវៃ​ ​ជាមួយ​អ្នកជំនាញ​និង​អ្នកស្រាវជ្រាវ​អញ្ជើញ​មកពី​ក្នុង​និង​ក្រៅ​ប្រទេស​។​

​ក្ដារ​ចុច​ភាសាខ្មែរ​ ​Uni​code​ ​និង​ពុម្ពអក្សរ​ខ្មែរ​បាន​ចូល​រួមចំណែក​ក្នុង​ការ​ជួយ​សន្សំសំចៃ​ពេលវេលា​ជាច្រើន​ក្នុង​ការ​វាយ​អត្ថបទ​ ​ឬ​ឃ្លា​រ​ឃ្លោង​ជា​ភាសាខ្មែរ​ ​ក៏ដូចជា​ជំរុញ​ឱ្យ​មាន​ការប្រើប្រាស់​ភាសាខ្មែរ​នៅ​លើ​បណ្ដាញ​អុី​ន​ធឺ​ណិ​ត​។​

​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ មានបំណង​ធ្វើ​ទំនើបកម្ម​ស្តង់​ដា​ក្ដារ​ចុច​ភាសាខ្មែរ​ ​និង​ពុម្ពអក្សរ​ខ្មែរ​ ​ដែល​សមស្រប​ទៅ​នឹង​យុគ្គ​សម័យ​ឌី​ជី​ថល​ ​កាត់បន្ថយ​ពេលវេលា​ក្នុង​ការ​វាយ​អត្ថបទ​ ​និង​ផ្តល់​ភាព​ងាយស្រួល​ច្រើន​ដល់​អ្នកប្រើប្រាស់​ ​ជាពិសេស​ចូល​រួមចំណែក​ក្នុង​ការ​ជ​ម្រុ​ញ​ការ​ផ្ដល់​សេវា​សា​ធារ​ណ​:​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ស្របតាម​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​ឆ្ពោះទៅ​កាន់​រដ្ឋាភិបាល​ឌី​ជី​ថល​និង​សេដ្ឋកិច្ច​ឌី​ជី​ថល​៕

អត្ថបទជាប់ទាក់ទង