ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តីពី​ ​ការ​បំ​លែង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ការធ្វើដំណើរ​ទៅកាន់​ក្លោ​ដ​ប្រកបដោយ​សន្តិសុខ​ (C​y​be​r​security​ ​Transformation​ ​and​ S​e​cu​ring​ ​t​h​e​ ​Cloud​ ​Journey​)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​ ​៖​ ​ព្រឹក​ថ្ងៃសុក្រ​ ​២​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ជុ​ន​ ​វ៉ា​ត​ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី​ “​ការ​បំ​លែង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ ​និង​ការធ្វើដំណើរ​ទៅកាន់​ក្លោ​ដ​ប្រកបដោយ​សន្តិសុខ​ (C​y​be​r​security​ ​Transformation​ ​and​ S​e​cu​ring​ ​t​h​e​ ​Cloud​ ​Journey​)” ​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ដោយមាន​ការចូលរួម​ពី​ ​ក្រសួង​-​ស្ថាប័ន​ ​រាជរដ្ឋាភិបាល​, វិ​ស័យ​ឯកជន​, ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​សហគ្រាស​មីក្រូ​-​ធន​តូច​ ​និង​មធ្យម​ ​ដោយមាន​សិក្ខាកាម​ចូលរួម​សរុប​ប្រមាណ​ ​១​២​៥​នាក់​ ​និង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ ​V​IN​T​CO​M​ ​និង​ ​Pal​o ​A​l​to​ ​Network​s ​។​

​នៅ​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​អគ្គនាយក​ ជុ​ន​ ​វ៉ា​ត​ ​បាន​មានប្រសាសន៍ថា​ ​សុវត្ថិភាព​ ​និង​សន្តិសុខ​នៅ​ក្នុង​ក្លោ​ដ​ ​មិន​ដូចគ្នានឹង​សន្តិសុខ​នៅ​ក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​អ្នកនោះ​ទេ​។​ ​វិធានការ​ ​និង​ការ​គិត​ខុសគ្នា​ត្រូវ​បាន​អនុវត្ត​នៅពេលដែល​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ដែល​គ្មាន​ការ​គ្រប់គ្រង​ពិតប្រាកដ​នៅ​លើ​ក្លោ​ដ​(​Cloud​)​។​ ​នៅ​ពេល​ប្រើប្រាស់​សេវាកម្ម​ ​Cloud​ ​អង្គភាព​នីមួយៗ​ត្រូវ​វាយ​តម្លៃ​កត្តា​សំខាន់​ៗ​ជាច្រើន​រួម​មានការ​ ​ធ្វើ​កូ​ដ​នី​យ​កម្ម​ទិន្នន័យ​ ​សុវត្ថិភាព​ទិន្នន័យ​ការ​ត្រួតពិនិត្យ​ ​ការ​គ្រប់គ្រង​ទៅលើ​ឯកជន​ភាព​ ​និង​វិធានការ​ផ្សេងទៀត​។​ ​ឯកឧត្តម​អគ្គនាយក​ ​បាន​បន្ត​ទៀត​ថា​ ​សិក្ខាសាលា​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​ ​និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ ​ដោយ​ការ​ផ្តល់​ជា​ចំណេះ​ដឹង​បន្ថែម​អំពី​ហា​និ​ភ័យ​ ​និង​ឱកាស​ក្នុង​ការ​ចាប់​យក​នូវ​សេវាកម្ម​ក្លោ​ដ​ ​និង​ការ​បំ​លែង​សន្តិសុខ​បច្ចេកវិទ្យា​គម​នាម​ន៍ ​និង​ព័ត៌មាន​។​ ​ក្នុង​ខណៈ​ពេល​ដែល​សេវាកម្ម​នៅ​លើ​ក្លោ​ដ​ផ្តល់​នូវ​គុណសម្បត្តិ​ជាច្រើន​ ​ប៉ុន្តែ​នៅពេលដែល​ទាក់ទង​ទៅ​នឹង​សន្តិសុខ​ ​និង​សុវត្ថិភាព​វា​នៅតែ​ជា​សំណួរ​មួយ​ដែល​មិន​អាច​ឆ្លើយ​បាន​មួយ​រយ​ភាគរយ​នោះ​ទេ​។​ ​វិធី​សា​ស្រ្ត​បែប​ប្រពៃណី​ចំពោះ​សន្តិសុខ​ព័ត៌មាន​វិទ្យា​គឺ​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​តាម​អ៊ី​ន​ធឺ​ណិ​ត​ទេ​។​ ​អង្គភាព​ពីមុន​ផ្តោត​លើ​កា​ឃ្លាំមើល​ (​detection​) ​ហើយ​ការ​គ្រប់គ្រង​ព័ត៌មាន​វិទ្យា​ផ្តោត​លើ​ហា​និ​ភ័យ​ ​កំពុង​ត្រូវ​បាន​រំលោភបំពាន​ជាប្រចាំ​ ​ហើយ​មិន​អាច​ធ្វើការ​ការពារ​ទ្រព្យសម្បត្តិ​ដែល​មាន​តម្លៃ​បំផុត​របស់​ពួកគេ​។​ ​ក្រុមហ៊ុន​កំពុង​ប្រើ​បច្ចេកវិទ្យា​ ​និង​បច្ចេកទេស​ទំនើប​គ្រប់​ប្រភេទ​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​សំខាន់​ៗ​ ​ក៏ប៉ុន្តែ​កត្តា​សំខាន់​បំផុត​នៅ​ក្នុង​កម្មវិធី​សន្តិសុខ​តាម​អុី​ន​ធឺ​ណិ​ត​គឺ​ការ​ទុកចិត្ត​ (​Trust​)​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​អគ្គនាយក​ ​ជឿជាក់​ថា​ ​សិក្ខាសាលា​ថ្ងៃនេះ​នឹង​ផ្តល់​នូវ​ចំណេះ​ដឹង​ថ្មីៗ​ ​និង​បទពិសោធន៍​ដើម្បី​បង្កើន​ ​សមត្ថភាព​បច្ចេកទេស​ដល់​អ្នកជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​នៅ​កម្ពុជា​ ​ដើម្បី​ជា​ការ​រួមចំណែក​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​រួចរាល់​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”