​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​នៅ​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​

Ministry of Post and Telecommunications

​ខេត្ត​កំពង់ឆ្នាំង​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​៩​កើត​ ​ខែ​មិគសិរ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ស្រុក​កំពង់​លែង​ ​ខេត្ត​កំពង់ឆ្នាំង​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ ​ដើម្បី​ត្រួតពិនិត្យ​ ​និង​គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​ ​ដែល​បាន​ប្រារព្ធ​នៅ​ក្នុង​ទីតាំង​សាលាស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​សមាជិក​ ​សមាជិកា​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះមូលដ្ឋាន​ស្រុក​ទឹកផុស​ ​និង​ប្រជាពលរដ្ឋ​ ​ដែល​ស្ថិត​ក្នុង​ឃុំ​ចំនួន​៦​ ​ឃុំ​អភិវឌ្ឍន៍​ ​ឃុំ​ខ្លុង​ពពក​ ​ឃុំ​ក្រាំង​ស្គារ​ ​ឃុំ​តាំង​ក្រសាំង​ ​ឃុំ​ចោ​ង​ម៉ោង​ ​និង​ឃុំ​ក្តុ​ល​សែន​ជ័យ​ ​សរុប​ប្រមាណ​ ​៣​១​៩​នាក់​។​

​មានប្រសាសន៍​នា​ឱកាស​នោះ​ ​ឯកឧត្តម​ប្រធាន​ ​បាន​លើកឡើង​ថា​ ​ដើម្បី​គាំទ្រ​ ​និង​រួមចំណែក​ជំរុញ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ ​និង​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤​ ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ​គោល​នយោបាយ​ ​និង​កម្មវិធី​កំណែ​ទម្រង់​នានា​ ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​សម្រាប់​នីតិកាល​ទី​៦​ ​នៃ​រដ្ឋសភា​ ​រាជរដ្ឋាភិបាល​បាន​សម្រេច​បន្ត​ចាត់តាំង​ក្រុម​ការងារ​ថ្នាក់​ជាតិ​ដើម្បី​ចុះ​បេសកកម្ម​តាម​មូលដ្ឋាន​រាជធានី​-​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​សំដៅ​បន្ត​អនុវត្ត​កម្មវិធី​នយោបាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​នៅ​គ្រប់​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស​។​ ​ឯកឧត្តម​ប្រធាន​ ​បាន​បន្ត​ទៀត​ថា​ ​ក្រុម​ការងារ​ថ្នាក់​ជាតិ​ ​មាន​តួនាទី​លើក​ក​ម្ពស់​ការ​​​ដឹកនាំ​សម្របសម្រួល​ ​គាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ​ក្នុង​ការ​លើក​ក​ម្ពស់​ការ​ផ្តល់​សេវា​ ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ​ការដោះស្រាយបញ្ហា​នានា​ដើម្បី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។​

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​ប្រធាន​ ​បាន​បើក​វេទិកា​សាធារណៈ​ថ្នាក់​ជាតិ​លើក​ទី​៣​ ​ឆ្នាំ​២​០​១​៩​ ​ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​លើកឡើង​នូវ​សំណួរ​ពាក់ព័ន្ធ​នានា​ក្នុង​មូលដ្ឋាន​ ​និង​ទទួលយក​នូវ​សំណូមពរ​របស់​ ​អាជ្ញាធរ​ ​និង​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​ដែល​ជា​ក្តី​កង្វល់​ពីមុន​មក​។​ ​បន្ទាប់ពី​ទទួល​បាន​សំណូមពរ​ ​និង​សំណួរ​ ​ចំនួន​១​៩​ ​ដែល​បាន​លើកឡើង​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ​ដោយ​បាន​ស្នើ​ឲ្យ​អង្គ​វេទិកា​សាធារណៈ​ ​ក៏ដូចជា​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​នោះ​ ​សំណូមពរ​ ​និង​បញ្ហា​ ​របស់​ពួកគាត់​ ​ត្រូវ​បាន​អង្គ​វេទិកា​សាធារណៈ​បាន​បកស្រាយ​ច​ម្ងល់ ​និង​ឆ្លើយតប​នូវ​សំណូមពរ​ចាំបាច់​ ​និង​បាន​លើក​នូវ​វិធានការ​ដើម្បី​ដោះស្រាយ​សម្រាប់​អនុវត្តន៍​អោយ​មាន​ប្រសិទ្ធ​ភាព​ផង​ដែរ​។​ ​ចំពោះ​បញ្ហា​ដែល​នៅ​សេសសល់​មួយ​ចំនួន​ ​ក្រុម​ការងារ​នឹង​ធ្វើការ​ពាំ​នាំ​រាយការណ៍​ជូន​ថ្នាក់​ដឹកនាំ​ដើម្បី​រិះរក​វិធី​ដោះស្រាយ​ឲ្យបាន​ឆាប់រហ័ស​បំផុត​។​ ​ហើយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កង្វល់​ ​ទុក​លំបាក​ ​និង​សេចក្តីត្រូវ​ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ចង់​ឃើញ​នូវ​ការ​អនុវត្ត​គោល​នយោបាយ​យុទ្ធសាស្ត្រ​ចតុ​កោណ​ជំហាន​ទី​៤​ ​របស់​រាជរដ្ឋាភិបាល​ ​កាន់តែ​ស៊ី​ជម្រៅ​ ​ហើយនឹង​អនុវត្ត​ឲ្យ​ដល់​មូលដ្ឋាន​ ​ជាពិសេស​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​ ​នៅ​តាម​ឃុំ​ ​នៅតាមភូមិ​។​

​នា​ព្រឹក​ថ្ងៃ​ដដែល​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ ​លោក​ ឈួ​ង​ ឃឿ​ន​ ​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ទឹកផុស​ ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន​ផ្ទាល់​ ​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង