ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អ​ញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5​G​ ​នៅ​ទីក្រុង​ប៉េកាំង​ ​ក្នុង​គោលបំណង​ដើម្បី​ពន្លឿន​ការ​ចាប់ផ្តើម​ដំណើរការ​ 5​G​ ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​២​០

Ministry of Post and Telecommunications

ប៉េកាំង​: ​នា​ថ្ងៃ​ទី​០​៩​-​១​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5​G​សម្រាប់​មន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ចាប់ពី​ថ្ងៃ​ទី​០​៦​ ​ដល់​ថ្ងៃ​ទី​ ​១​០​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​​ដែល​រៀបចំ​ដោយ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៃ​សាធារណរដ្ឋ​ចិន​ (​ហៅ​កាត់​ថា​ ​CA​I​C​T​) ​នា​ទីក្រុង​ប៉េកាំង​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ចែករំលែក​នូវ​បទពិសោធន៍​ដល់​ម​ន្រ្តី​នៃ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​កម្ពុជា​ ​ស្តី​អំពី​គោល​នយោបាយ​សម្រាប់​ការ​គាំទ្រ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ 5​G​ ​និង​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​បទពិសោធន៍​អំពី​កា​រដាក់​ពង្រាយ​5​G​ ​របស់​សាធារណរដ្ឋប្រជាមានិត​ចិន​ ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​CA​I​C​T​ ​គឺជា​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ​ស្ថិត​ក្រោម​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មាន​វិទ្យា​ចិន​ (​M​I​IT​)​។​ ​CA​I​C​T​ ​បាន​នឹង​កំពុង​ផ្តល់​នូវ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធសាស្ត្រ​ ​ផែនការ​ ​គោល​នយោបាយ​ ​ស្តង់​ដា​ ​ការសាកល្បង​ ​និង​វិញ្ញាបនប័ត្រ​សម្រាប់​ការ​អភិវឌ្ឍ​វិ​ស​័​យ​បច្ចេកវិទ្យា​និង​ព័ត៌មាន​ ​និង​កម្មវិធី​ព័ត៌មាន​វិទ្យា​នៅ​ក្នុង​ប្រទេស​ចិន​។​

​ការ​បណ្តុះបណ្តាល​រយៈពេល​ ​៥​ ​ថ្ងៃ​បាន​លើកឡើង​នូវ​ប្រធាន​បទ​ជាច្រើន​ដូចជា​ ​យុទ្ធ​សា​ស្រ្ត​នៃ​បច្ចេកវិទ្យា​5​G​ ​និង​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ជាស​កល​និង​សម្រាប់​ប្រទេស​ចិន​ ​ប្រធាន​បទ​ស្តី​អំពី​ស្តង់​ដារ​និង​បច្ចេកវិទ្យា​5​G​ ​ការ​ចែករំលែក​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ5​G​ ​ផែនការ​និង​ការ​គ្រប់គ្រង​វិសាលគម​ន៍( ​Spectrum​) ​សន្តិសុខ​អុី​ន​ធឺ​ណិ​ត​នៃ​ប្រព័ន្ធ​ 5​G​ ​សេវាកម្ម​ ​និង​កម្មវិធី​ផ្សេងៗ​នៃ​បច្ចេកវិទ្យា​5​G​ ​។​ ​ក្រៅពីនោះ​ ​វគ្គ​បណ្តុះបណ្តាល​ក៏មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ ​China​ ​Uni​co​m​ ​និង​ ​China​ ​T​e​l​e​co​m​ ​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍​របស់​ពួកគេ​អំពី​កា​រដាក់​ពង្រាយ​ប្រព័ន្ធ​ 5​G​ ​ជា​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ចិន​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​ក៏បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​L​u J​i​an​w​e​n ​អគ្គនាយក​រង​នៃ​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម​និង​ព័ត៌មាន​វិទ្យា​ចិន​ (​M​I​IT​) ​លោកស្រី​ ​Wan​g​ ​Z​h​i​q​in​ ​អនុប្រធាន​នៃ​ ​CA​I​C​T​ ​និង​លោក​ ​Victor​ ​Z​hang​ ​អគ្គនាយក​បច្ចេកទេស​នៃ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ប្រចាំ​ប្រទេស​កម្ពុជា​ ​ដែល​នេះ​ជា​កិច្ចពិភាក្សា​ស៊ី​ជម្រៅ​ស្តី​អំពី​គំរូ​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ 5​G​ ​នៅ​កម្ពុជា​តាម​ទ​ស្សនៈ​នៃ​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​ចិន​ (​M​I​IT​) ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ចិន​(​CA​I​C​T​) ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​។​

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​បាន​មានប្រសាសន៍ថា​“ ​បច្ចេកវិទ្យា​5​G​ ​គឺជា​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ឌី​ជី​ថល​ដ៏​សំខាន់​ក្នុង​ការ​កសាង​បណ្តាញ​តភ្ជាប់​ដ៏​ពេញលេញ​និង​វៃ​ឆ្លាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ជំរុញ​ឱ្យ​មាន​ផែនទី​បង្ហាញ​ផ្លូវ​នៃ​ការរៀបចំ​ប្រព័ន្ធ​ 5​G​ (5​G​ ​road​map​) ​និង​ចាប់ផ្តើម​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ​២​០​២​០​នេះ​ ​។​ ​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ (​M​P​T​C )​នឹង​ធ្វើការ​លើ​ការរៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​បច្ចេកវិទ្យា​ 5​G​ (5​G​ ​road​map​) ​និង​ប្តេជ្ញា​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ 5​G​ ​នៅ​ឆ្នាំ​ ​២​០​២​០​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​។​ ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​និង​ភាព​ចាស់ទុំ​នៃ​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ 5​G​ ​នឹង​មិន​ត្រឹមតែ​ជំរុញ​ការផ្លាស់ប្តូរ​និង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​បែប​ប្រពៃណី​មាន​ភាព​ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ចូលរួម​បង្កើត​មុខ​ជំនួញ​ថ្មីៗ​ជាច្រើន​ទៀត​ផង​ដែរ​។​ ​បច្ចេកវិទ្យា​ 5​G​ ​បាន​ក្លាយ​ជា​កំលាំង​ថាមពល​ថ្មី​មួយទៀត​ ​ដែល​អាច​អោយ​យើង​អាច​ទាញ​យក​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​ដែល​ជា​កត្តា​ជ​ម្រុ​ញ​មួយ​ក្នុង​ការ​សម្រេច​ចក្ខុវិស័យ​២​០​៥​០​ ​ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​អគ្គមហាសេនា​ប​តីតេជោ ​ហ៊ុន​ ​សែន​ ​នាយករដ្ឋមន្ត្រី​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ក្នុង​ការ​ប្រែក្លាយ​ព្រះរាជាណាចក្រកម្ពុជា​ ​ទៅជា​ប្រទេស​មាន​ចំណូល​ខ្ពស់​”​។​

​បន្ទាប់ពី​ពិធី​បិទ​បាន​បញ្ចប់​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​និង​គណៈប្រតិភូ​បាន​អញ្ជើញ​ទស្សនកិច្ច​មជ្ឈមណ្ឌល​ពិព័រណ៍​R&​D​ (​Executive​ ​Brief​in​g​ ​Center​) ​នៃ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​នៅ​ទីក្រុង​ប៉េកាំង​។​ ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​បាន​បង្ហាញ​នូវ​ផលិតផល​និង​ដំណោះស្រាយ​ចុងក្រោយ​នៃ​ ​ប្រព័ន្ធ​ 5​G​ ​និង​បទ​បង្ហាញ​ស្តី​អំពី​បទពិសោធន៍​នៃ​បច្ចេកវិទ្យា​5​G​ ​សម្រាប់​ទី​ផ្សារ​ពិភពលោក​។​ ​នៅ​ពេល​ទស្សនកិច្ច​នោះ​ ​គណ​:​ប្រតិភូ​កម្ពុជា​បាន​ស្វែងយល់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​5​G​ ​នៅ​ក្នុង​វិ​ស​័​យ​ផ្សេងៗ​ ​ដូចជា​ ​ទីក្រុង​ឆ្លាតវៃ​ ​ការអប់រំ​ឆ្លាតវៃ​ ​សុខាភិបាល​ឆ្លាតវៃ​ ​សន្តិសុខ​សណ្តាប់ធ្នាប់​ ​និង​ វិ​ស​័​យ​ផ្សេងៗ​ទៀត​ ​ដែល​បច្ចេកវិទ្យា​នេះ​ ​នឹង​ជួយ​ដល់​ការ​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ ​និង​គុណភាព​នៃ​ជីវិត​ ​នា​ពេល​អនាគត​៕

អត្ថបទជាប់ទាក់ទង