​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ ​គម្រោង​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​លើ​អាកាស​មករ​ត់​ក្រោម​ដី​នៅ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ទាំង​២​៤​ ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​: ​ព្រឹក​ថ្ងៃពុធ​ ​១​៤​កើត​ ​ខែ​បុស្ស​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៨​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ ​គម្រោង​ទម្លាក់​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​លើ​អាកាស​មករ​ត់​ក្រោម​ដី​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​ទាំង​២​៤​ ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​របស់​ក្រុមហ៊ុន​ ​Cam​bo​d​i​a​ ​Fiber​ ​Optic​ ​Communication​ ​Network​ ​Co​.,​L​t​d​. (C​F​OCN)​។​

*​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមហ៊ុន​ C​F​OCN ​ទទួល​បាន​អាជ្ញាប័ណ្ណ​អូស​រាយ​បណ្ដាញ​ខ្សែ​កា​ប្លិ៍​អុបទិក​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ប៉ុន្តែ​មិន​ផ្ដល់​សេវា​អុី​ន​ធឺ​ណិ​ត​ទេ​ ​ដោយ​អូស​រាយ​ខ្សែ​កា​ប្លិ៍​អុបទិក​ដើម្បី​ជួល​ដល់​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​អុី​ន​ធឺ​ណិ​ត​ ​ឬ​សេវា​ទូរគមនាគមន៍​៕

អត្ថបទជាប់ទាក់ទង