ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃអង្គារ​ ​១​០​រោច​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​) ​បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​បង្ហាញ​ផ្លូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​) ​ជាមួយ​ក្រុម​ការងារ​ ​ដែល​មាន​សមាសភាព​ពី​ក្រសួង​ពាក់ព័ន្ធ​ ​និង​អគ្គនាយកដ្ឋាន​ជំនាញ​ផង​ដែរ​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​មាន​គោលបំណង​ ​ស្វែងរក​ធាតុ​ចូល​បន្ថែម​ក្នុង​ការ​រៀបចំសេចក្តី​ព្រាង​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​ដាក់​ឱ្យ​ដំណើរការ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​(5​G​)​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ផ្តល់​សារៈសំខាន់​ដល់​ការ​គាំទ្រ​ឧត្តម​ន​វា​នុ​វត្ត​ន៍ ​បច្ចេកវិទ្យា​ពពក​ ​បញ្ញា​សិប្បនិម្មិត​ ​ការ​វិភាគ​ទិន្នន័យ​ខ្នាត​ធំ​ ​ការ​បង្កើន​ផលិតភាព​ ​និង​ការប្រកួតប្រជែង​លើឆាកអន្តរជាតិ​ ​សំដៅ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ឌី​ជី​ថល​។​

​នា​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សុខ​ ​ពុទ្ធិ​វុ​ធ​ ​បាន​មានប្រសាសន៍ថា​ ​បច្ចេកវិទ្យា​5​G​ ​គឺ​អាច​ផ្លាស់ប្តូរ​វាសនា​ប្រទេសជាតិ​យើង​ ​ព្រោះ​បច្ចេកវិទ្យា​នេះ​នឹង​ជួយ​ដល់​ការ​ស្រូប​យក​អត្ថប្រយោជន៍​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​ ​ដើម្បី​ជ​ម្រុ​ញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​លើកស្ទួយជីវភាព​ប្រជាពលរដ្ឋ​ស្របតាម​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​។​ ​បច្ចេកវិទ្យា​5​G​ ​គឺជា​បច្ចេកវិទ្យា​ស្នូល​ ​សម្រាប់​ការ​ធ្វើ​ឌី​ជី​ថល​នៅ​កម្ពុជា​។​

​ឯកឧត្តម​រ​ដ្ឋេ​ល​ខាធិ​ការ​ ​បាន​បន្ថែម​ទៀត​ថា​ ​ក្រុម​ការងារ​របស់យើង​បាន​ទៅ​សិក្សា​ពី​បទពិសោធន៍​ពី​ការរៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​នេះ​ពី​សាធារណរដ្ឋ​កូរ៉េ​ ​សាធារណរដ្ឋប្រជាមានិត​ចិន​ ​និង​បណ្តា​ប្រទេស​អា​ស៊ាន​មួយ​ចំនួន​ផង​ដែរ​ ​ដើម្បី​សិក្សា​ពី​ការ​រៀបចំផែនការ​សម្រាប់​បច្ចេកវិទ្យា​5​G​ ​ដែល​នឹង​មកដល់​នា​ពេល​ឆាប់ៗ​ខាងមុខ​។​ ​ឯកឧត្តម​បាន​លើកឡើង​ថា​ ​យើង​ត្រូវ​កំណត់​ទិសដៅ​មួយ​អោយ​បាន​ច្បាស់លាស់​សម្រាប់​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​5​G​ ​ដោយ​រាប់ទាំង​ការ​ធ្វើ​បទដ្ឋាន​គតិយុត្ត​ ​ការបែងចែក​ធនធាន​ហ្វ្រេ​កង់​ស៍​វិទ្យុ​ ​ការរៀបចំ​គោល​នយោបាយ​ ​និង​ការ​អនុវត្ត​ផង​ដែរ​។​ ​ប្រទេសជិតខាង​យើង​បាន​ចាប់ផ្តើម​ដល់​ការ​ដាក់ដេញថ្លៃ​ ​ដែល​ផ្តល់​ចំណូល​មួយ​ចំនួន​ធំ​ដល់​ថវិកា​រដ្ឋ​។​ ​ព្រះរាជាណាចក្រកម្ពុជា​ ​ក៏​ត្រូវ​សិក្សា​ផង​ដែរ​តើ​យើង​ត្រូវ​ដេញថ្លៃ​ ​ក្នុង​ទម្រង់​យ៉ាងណា​មួយ​ ​ដែល​អាច​អោយ​ដំណើរការ​បាន​រលូន​ ​ដើម្បី​ធានា​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​និង​តម្លៃ​សមរម្យ​ ​សម្រាប់​អ្នកប្រើប្រាស់​។​

​កិច្ចប្រជុំ​បាន​ប្រមូល​ធាតុ​ចូល​ផ្សេងៗ​ពី​អ្នកជំនាញ​ដែល​មកពី​អគ្គនាយកដ្ឋាន​ចំណុះ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​តាក់តែង​ផែនទី​បង្ហាញ​ផ្លូវ​នេះ​ ​អោយ​ស្រប​នឹង​គោល​នយោបាយ​ ​និង​ស្ថានភាព​ជាក់ស្តែង​នៅ​ក្នុង​ទី​ផ្សារ​ផង​ដែរ​។​ ​នៅ​ពេល​ខាងមុខនេះ​ ​ក្រុម​ការងារ​នឹង​យក​នូវ​ពង្រាង​ផែនទី​បង្ហាញ​ផ្លូវ​នេះ​ ​ពិភាក្សា​ជាមួយ​ប្រតិបត្តិ​ករ​ ​និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ ​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​វិ​ស័យ​ឯកជន​ផង​ដែរ​៕

អត្ថបទជាប់ទាក់ទង