​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​អញ្ជើញ​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិត​ជំនាន់​ទី​២​ ​របស់​វិទ្យាស្ថាន​ជាតិ​ (និ​ប​ទិ​ក​-​NIP​TIC​T​)

Ministry of Post and Telecommunications

 

​រាជធានី​ភ្នំពេញ​៖​ ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​១​៣​កើត​ ​ខែ​មាឃ​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​ដល់​និស្សិត​ជំនាន់​ទី​២​ ​ចំនួន​ ​៥​៣​នាក់​ ​ដែល​បាន​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​នៅ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​និង​ ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (និ​ប​ទិ​ក​-​NIP​TIC​T​)​។​ ​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​ឯកឧត្ដម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​ជា​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​រាជការ​ក្រសួង​ ​ប​.​ទ​ ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ ​តំណាង​ស្ថានទូត​ជប៉ុន​ ​ព្រមទាំង​សាស្ត្រាចារ្យ​ ​មាតា​ ​បិតា​ ​អាណាព្យាបាល​ ​និង​និស្សិត​នៃ​វិទ្យាស្ថាន​ជាតិ​និ​ប​ទិ​ក​ ​យ៉ាង​ច្រើន​កុះករ​។​

​តាម​របាយការណ៍​ស្វាគមន៍​របស់​ ​ឯកឧត្តម​ ​សេង​ ​សុភាព​ ​ប្រធាន​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ ​ទូរគមនាគមន៍​ ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​ (​NIP​TIC​T​) ​បាន​បញ្ជាក់​ថា​ ​នេះ​ជា​និសិ្ស​ត​ជំនាន់​ទី​២​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការសិក្សា​រយៈពេល​៤​ឆ្នាំ​នៅ​វិទ្យាស្ថាន​និ​ប​ទិ​ក​។​ ​វិទ្យាស្ថាន​បាន​យកចិត្តទុកដាក់​ជំរុញ​ភាពជា​ដៃគូ​ ​ជាមួយ​វិ​ស័យ​ឯកជន​ ​ពិសេស​យើង​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាច្រើន​ជាមួយ​គ្រឹៈ​ស្ថាន​អប់រំ​ ​វិទ្យាស្ថាន​អប់រំ​ ​វិទ្យាស្ថាន​ស្រាវជ្រាវ​ វិ​ស័​យ​ឯកជន​ ​និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ហេតុនេះ​និស្សិត​ដែល​បាន​ទទួល​សញ្ញាបត្រ​នៅ​ពេលនេះ​នឹង​ទទួល​បានការ​ងារ​ធ្វើ​ហើយ​មួយ​ចំនួន​ត្រូវ​បាន​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស​ពោល​គឺ​ ​ពុំ​មាន​និស្សិត​ណា​មិន​មានការងារ​ធ្វើ​នោះ​ឡើយ​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នា​ពេល​នោះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​មានប្រសាសន៍ថា​ ​វិទ្យាស្ថាន​ជាតិ​និ​ប​ទិ​ក​ ​ជា​សេនាធិការ​ដ៏​សកម្ម​របស់​​​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក្នុង​ការចូលរួម​កសាង​ខឿន​សេដ្ឋកិច្ច​ឌី​ជី​ថល​នៅ​កម្ពុជា​តាមរយៈ​សកម្មភាព​បណ្តុះបណ្តាល​ធនធានមនុស្ស​ជំនាញ​បច្ចេកវិទ្យា​ឌី​ជី​ថល​ដល់​និស្សិត​ក៏ដូចជា​ដល់​ម​ន្រ្តី​រាជការ​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​ការ​គាំទ្រ​ដល់​ការងារ​ន​វា​នុ​វត្ត​ន៍ ​និង​សហគ្រិន​ភាព​បច្ចេកវិទ្យា​នៅ​កម្ពុជា​ព្រមទាំង​ធ្វើ​ការស្រាវជ្រាវ​ ​និង​អភិវឌ្ឍន៍​ (R&​D​) ​លើ​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា​ ​បច្ចេកវិទ្យា​ភាសាខ្មែរ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ ​បញ្ញា​សិប្បនិម្មិត​ ​វិទ្យាសាស្ត្រ​ទិន្នន័យ​ក៏ដូចជា​ ​បច្ចេកវិទ្យា​ជួយ​កាត់បន្ថយ​គ​ម្លា​ត​ឌី​ជី​ថល​រវាង​ទី​ជនបទ​ ​និង​ទីក្រុង​ជាដើម​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​រដ្ឋ​ម​ន្រ្តី ​បាន​សម្តែង​នូវ​អំណរ​សាទរ​ចំពោះ​និស្សិត​ទាំងពីរ​ជំនាន់​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​និ​ប​ទិ​ក​ ​ហើយ​ទទួល​បានការ​ងារ​ធ្វើ​ ​ជាពិសេស​និស្សិត​មួយ​ចំនួន​បាន​នឹង​កំពុង​ធ្វើការ​នៅ​ក្រុមហ៊ុន​ធំ​ៗ​ជាច្រើន​ដូចជា​ ​Smart​ ​A​x​i​at​a​, ​Me​t​f​one​, ​Cam​G​S​M​ ​E​Z​E​CO​M​ ​និង​H​u​a​w​e​i​ ​ជាដើម​ ​ហើយ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​គួរ​ជាទី​កត់​សម្គាល់​។​ ​ទាំងនេះ​ស​បញ្ជាក់​អោយ​ឃើញ​យ៉ាង​ច្បាស់​ពី​ប្រសិទ្ធ​ភាព​នៃ​ការអប់រំ​ ​និង​បណ្តុះបណ្តាល​របស់​វិទ្យាស្ថាន​ជាតិ​ ​ដែល​អាច​ផលិត​ធនធានមនុស្ស​ឆ្លើយតបនឹង​តំរូវ​ការ​ទី​ផ្សារ​ ​និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថល​នៅ​កម្ពុជា​ ​ក្នុង​បរិបថ​នៃ​ឧស្សាហកម្ម​៤​.​០​ ​ស្របតាម​យុទ្ធ​សា​ស្រ្ត​ចតុ​កោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍