​ឯកឧត្ដម​រដ្ឋមន្ត្រី​ ​ត្រាំ​ អុី​វ​តឹក​ ​និង​លោកជំទាវ​ ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ខួប​លើក​ទី​១​០​៩​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​ប្រធាន​បទ​ “​មាន​សន្តិភាព​ ​មានការ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​”

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​រសៀល​ថ្ងៃសុក្រ​ ​១​៣​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៦​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្ដីការ​ក្រសួង​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និង​លោកជំទាវ​ ​ឈរ​ ​ណារី​ ​ត្រាំ​ អុី​វ​តឹក​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អប​អរសាទរ​ទិវា​អន្តរជាតិ​នារី​ ​៨​មីនា​ ​ខួប​លើក​ទី​១​០​៩​ ​ឆ្នាំ​២​០​២​០​ ​ក្រោម​ប្រធាន​បទ​ “​មាន​សន្តិភាព​ ​មានការ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​” ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់​លោកជំទាវ​ ​ឃឹម​ ​ចំរើន​ ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​ ​ព្រមទាំង​ ​ឯកឧត្ដម​ ​លោកជំទាវ​ ​ជា​រដ្ឋលេខាធិការ​ ​អនុរដ្ឋលេខាធិការ​ ​ថ្នាក់​ដឹកនាំ​ក្រសួង​ ​និង​មន្ត្រី​រាជការ​ និ​យោ​ជិ​ក​នារី​ទាំងអស់​ ​ក្រោម​ឱវាទ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​ ​ទូរគមនាគមន៍​កម្ពុជា​ ​ប្រៃសណីយ៍​កម្ពុជា​ ​តំណាង​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ ​និង​ក្រុមហ៊ុន​បម្រើ​សេវា​ប្រៃសណីយ៍​ ​ជាច្រើន​កុះករ​។​

​មានប្រសាសន៍​នា​ឱកាស​នោះ​ ​ឯកឧត្ដម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​មានប្រសាសន៍ថា​ ​ប្រធាន​បទ​ “​មាន​សន្តិភាព​ ​មានការ​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័រ​” ​គឺជា​សារ​មួយ​ដ៏​សំខាន់​ដែល​ស្របតាម​បរិ​ការណ៍​របស់​ប្រទេស​យើង​ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​ ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព​ ​និង​សមិទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​ដែល​សម្រេច​បាន​កន្លងមក​ ​និង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ក្របខណ្ឌ​ថ្មី​សកល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ “ ​ដោយ​មិន​ទុក​នរណា​ម្នាក់​ឱ្យ​នៅ​ឯកោ​ ” ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ថែម​ទៀត​ថា​ ​ក្រសួង​បាន​រៀបចំ​បង្កើត​កម្ម​វ​ធី​ពានរង្វាន់​ស្ត្រី​ឆ្នើម​ក្នុង​វិ​ស័យ​បច្ចេកវិទ្យា​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​ចម្រាញ់​ជ្រើស​យក​បេ​ក្ខ​នារី​ដែល​មាន​សក្តានុពល​មកពី​គ្រប់តំបន់​ទូទាំង​ប្រទេស​កម្ពុជា​ដែល​កំពុង​សម្រេច​នូវ​ស្នាដៃ​ថ្មីៗ​តាមរយៈ​ការ​បង្កើត​ ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ ​និង​បទពិសោធន៍​ថ្មីៗ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ​ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ជំរុញលើកទឹកចិត្ត​ស្ត្រី​ដែល​ជា​សហគ្រិន​ភាព​ ​វិស្វករ​ ​និង​ស្ត្រី​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ ​សម្រាប់​ការ​លើក​ក​ម្ពស់​សហគមន៍​ ឱ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ចាប់​យក​វិ​ស័​យ​បច្ចេកវិទ្យា​ជា​ទុន​ ​ដើម្បី​ពង្រឹង​ភាព​អង់អាច​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​គ្រប់រូប​ ​ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។​

​មុននឹង​បញ្ចប់​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ស្នើ​ដល់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ ​មេត្តា​យកចិត្តទុកដាក់​សហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​នានា​ ​ក្នុង​ការ​រិះរក​វិធានការ​ទប់​ស្កាត់​ ​លើ​កង្វល់​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ ​I​C​T​ ​ដែល​បង្ក​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ​តម្លៃ​ស្ត្រី​ ​និង​សីលធម៌​សង្គម​ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​និង​ទាន់ពេល​វេលា​៕

 

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍