​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​)

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​ព្រឹក​ថ្ងៃពុធ​ ​១​០​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំ​កុរ​ ​ឯកស័ក​ ​ព​.​ស​.​២​៥​៦​៣​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ត្រាំ​ អុី​វ​តឹក​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ស្ថានភាព​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (​Cam​bo​d​i​a​ ​Computer​ ​Emergency​ ​Response​ ​Team​ – ​CAM​C​E​R​T​) ​និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (C​y​be​r​security​) ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​មានប្រសាសន៍ថា​ ​បច្ចុប្បន្ននេះ​ វិ​ស័​យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​ (​I​C​T​) ​និង​វិ​ស័យ​ឌី​ជី​ថល​ ​កាន់តែ​រីក​ចម្រើន​ឡើង​ ​ហើយ​យើង​នឹង​ឈាន​ទៅ​អនុវត្តន៍​នូវ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​ជំរុញ​នូវ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ការប្រើប្រាស់​នូវ​អុី​ន​ធឺ​ណិ​ត​នៃ​វត្ថុ​ (​I​o​T​) ​និង​ការចូលរួម​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ដែល​ជំរុញ​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤​.​០​ ​។​ ​ដូច្នេះ​ ​សន្តិសុខ​ព័ត៌មាន​ ​គឺជា​បញ្ហា​មួយ​ដ៏​មាន​សារៈសំខាន់​ណាស់​ ​ប្រសិនបើ​យើង​មិន​ម្ចាស់ការ​លើ​បញ្ហា​នេះ​បានទេ​ ​ការ​ជំរុញ​រដ្ឋាភិបាល​ឌី​ជី​ថល​ ​និង​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​គឺ​ប្រាកដជា​ជួប​នូវ​បញ្ហា​ប្រឈម​ជាមិនខាន​។​ ​លើស​ពីនេះទៅ​ទៀត​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​ពិសេស​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​ ​និង​ការ​ទូទាត់​អន​ឡា​ញ​ ​ពុំទាន់​បាន​ដំណើរការ​ទៅ​ដោយ​រលូន​នៅឡើយ​ ​ដែល​អាច​បណ្តាលមកពី​ការ​ព្រួយ​បារ​ម្មណ៍​ខ្លាច​មាន​ការវាយប្រហារ​ពី​អុី​ន​ធឺ​ណិ​ត​ ​និង​ការ​ជ្រៀតចូល​លួច​យក​ព័ត៌មាន​ជាដើម​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​សកម្មភាព​ពាណិជ្ជកម្ម​អេឡិ​ក​ត្រូនិ​ក​នៅ​មាន​ទំហំ​តូច​នៅឡើយ​។​ ​ហេតុដូច្នេះ​ ​ពេល​ដែល​យើង​ត្រូវ​ការពង្រីក​ ​គឺ​យើង​ចាំបាច់​ត្រូវតែ​ពង្រឹង​នូវ​បញ្ហា​សន្តិសុខ​ ​និង​សុវត្ថិភាព​អុី​ន​ធឺ​ណិ​ត​ទាំង​ផ្នែក​បច្ចេកទេស​ ​បទដ្ឋាន​គតិយុត្ត​ ​និង​ធនធានមនុស្ស​។​

​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បន្ត​ទៀត​ថា​ ​ប្រទេស​នៅ​ក្នុង​តំបន់​ ​ក៏ដូចជា​នៅ​លើ​សកលលោក​ ​គឺ​ចាប់ផ្តើម​ដំបូង​តែងតែ​បង្កើត​នូវ​យន្ត​ការ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ​ (C​E​R​T​/C​SIR​T​) ​ស្ទើរគ្រប់​ប្រទេស​ ​ប៉ុន្តែ​តាមរយៈ​យន្ត​ការ​នេះ​ ​ការងារ​គឺ​នៅ​មាន​ក​ម្រិ​ត​ទាប​នៅឡើយ​ ​ដោយ​គ្រាន់តែ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ឧ​ប្ប​ទេ​វេ​ហ​តុ​សន្តិសុខ​អុី​ន​ធឺ​ណិ​ត​តែប៉ុណ្ណោះ​។​ ​ដើម្បី​ដោះស្រាយបញ្ហា​ចំពោះមុខ​ ​ដែល​បណ្តាលមកពី​ការ​កើន​ឡើង​នូវ​ការវាយប្រហារ​ពីសំណាក់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​កាន់តែ​មាន​លក្ខណៈ​ធំ​ទៅ​ៗ​ ​និង​ស្មុគ​ស្មាញ​ផង​នោះ​ ​ការ​គ្រប់គ្រង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​មាន​លក្ខណៈ​ថ្នាក់​ជាតិ​ត្រូវតែ​បង្កើត​ឡើង​ ​ដោយ​ក្នុង​នោះ​គឺ​ត្រូវ​ពង្រីក​នូវ​វិសាលភាព​អោយ​ទូលំទូលាយ​ជាង​នេះ​ទៀត​ ​ដោយធ្វើ​ការរៀបចំ​ច្បាប់​ ​គោល​នយោបាយ​ ​និង​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ ​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​ដើម្បី​ជំរុញ​អោយ​វិ​ស័យ​ឌី​ជី​ថល​ ​កាន់តែ​មានការ​រីក​ចម្រើន​ ​ទូលំទូលាយ​ ​សម្រាប់​ប្រើ​គ្រប់​វិ​ស័យ​ទាំងអស់​ជាពិសេស​ ​សេដ្ឋកិច្ច​ឌី​ជី​ថល​ ​និង​រដ្ឋាភិបាល​ឌី​ជី​ថល​ ​យើង​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ម្ចាស់ការ​លើ​បញ្ហា​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ ​និង​ព័ត៌មាន​៕

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍