​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រុមហ៊ុន​ CCCC ​និង​ក្រុមហ៊ុន​ ​H​u​a​w​e​i​

Ministry of Post and Telecommunications

​រាជធានី​ភ្នំពេញ​៖​ ​នា​រសៀល​ថ្ងៃ​ទី​២​៤​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​០​ ​នៅ​ទីស្តីការ​ក្រសួង​ ​ឯកឧត្តម​ ​ជា​ ​វ៉ាន់​ដេ​ត​ ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ ​Z​h​an​ J​in​she​n​g​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​China​ ​Communications​ ​Construction​s ​Company​ (CCCC) ​និង​លោក​ ​Y​u​y​a​ ​Y​a​o ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​តំ​ណាយ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ថ្នាក់​ដឹកនាំ​ ​និង​មន្ត្រី​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង​ផង​ដែរ​។​

លោក​ ​Z​h​an​ J​in​she​n​g​ ​បាន​ជម្រាប​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ ​អំពី​ធុរកិច្ច​ចម្បង​ៗ​ ​និង​បទពិសោធន៍​ការងារ​ជាង​ ​១​២​០​ ​ឆ្នាំ​របស់​ក្រុមហ៊ុន​ CCCC ​ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​១​៨​៩​៧​ ​និង​បាន​ចុះបញ្ជី​លក់​ភាគ​ហ៊ុន​នៅ​ផ្សារ​មូលបត្រ​ក្រុង​សៀង​ហៃ​ ​និង​ហុងកុង​។​ CCCC ​ជា​ក្រុមហ៊ុន​ធំ​ជាងគេ​ក្នុង​ពិភពលោក​ផ្នែក​សំណង់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​កំពង់ផែ​ ​ផ្លូវ​ ​ស្ពាន​ ​រួមបញ្ចូល​ទាំង​ស្ពាន​ឆ្លង​សមុទ្រ​វែង​ជាងគេ​លើ​ពិ​ភាព​លោក​ភ្ជាប់​ពី​ទីក្រុង​ហុងកុង​ទៅ​ម៉ា​កាវ​។​ ​ក្រុមហ៊ុន​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​គាំទ្រ​គម្រោង​ខ្សែ​ក្រ​វ៉ា​ត​ ​និង​ផ្លូវ​ (​Project​ ​in​ ​Belt​ ​and​ ​Road​) ​របស់​ប្រទេស​ចិន​។​ ​លោកនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ​H​u​a​w​e​i​ ​ក៏បាន​បញ្ជាក់​អំពី​គម្រោង​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​។​

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​ជម្រាប​ជូន​ក្រុមហ៊ុន​អំពី​ការងារ​អាទិភាព​របស់​​​ក្រសួង​ក្នុង​ការ​អភិវឌ្ឍ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ឱ្យ​កាន់តែ​ល្អ​ទាំង​គុណភាព​ ​វិសាលភាព​ ​និង​ថ្លៃ​សេវា​ ​ដែល​មាន​ជាអាទិ៍​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ក្រោម​បាត​សមុទ្រ​ (​submarine​ ​cable​), ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ឆ្អឹងខ្នង​ (​Backbone​ ​network​), ​បណ្តាញ​ខ្សែ​កា​ប្លិ៍​អុបទិក​ចែកចាយ​ (​Access​ ​Network​), ​និង​មាត់ច្រក​អ៊ី​ន​ធឺ​ណេ​ត​អន្តរជាតិ​ (​International​ ​Inter​net​ ​Gate​way​) ​ជាដើម​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា​ការ​គ្រប់គ្រង​លើ​ប្រតិបត្តិការ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​ជា​ចំ​នុ​ច​គន្លឹះ​មួយ​មិន​ត្រឹមតែ​សម្រាប់​ការប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ​ ​ក៏ប៉ុន្តែ​រួមបញ្ចូល​នូវ​ផ្នែក​សន្តិសុខ​ជាតិ​ ​និង​ការ​ប្រជែង​ឥទ្ធិពល​ភូមិ​សា​ស្រ្ត​នយោបាយ​ផង​ដែរ​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ទាំងពីរ​ឱ្យ​បន្ថែម​ការ​វិនិយោគ​ ​និង​សហការ​គ្នា​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ទូរគមនាគមន៍​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​ជា​មូលដ្ឋាន​រឹង​មាំ​មួយ​ក្នុង​ការ​កាត់បន្ថយ​គ​ន្លា​ត​ឌី​ជី​ថល​ ​និង​ការ​នាំ​យក​កម្ពុជា​ចូល​ទៅ​ក្នុង​យុគ្គ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​។​

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្រះទឹក វេទិកាវរសេនាតូចលេខ៤១៤ និងសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • សេចក្តីប្រកាសព័ត៌មានរួម ស្តីពី ពិធីចុះអនុស្សរណៈនៃការយោគយល់រវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍