ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា លើកទី១

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ០២កើត ខែពិសាខ ឆ្នំាជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំទូរគមនាគមន៍កម្ពុជា ឯកឧត្តម ជា មានិត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា លើកទី១ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា អាណត្តិទី៦ លើរបៀបវារៈចំនួន៤ រួមមាន៖ ១).គម្រោងផែនការថវិកាកែសម្រួលថ្មីឆ្នាំ២០២០, ២). គម្រោងសាងសង់បំពង់ផ្លូវកាប្លិ៍ក្រោមដីតាមបណ្តោយផ្លូវ ៣៤ខ្សែក្នុងគម្រោងផ្លូវ ៣៤ក្នុងខេត្ត-ក្រុងព្រះសីហនុ, ៣). គម្រោងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរ អុបទិច ខមញូនីខេសិន ណេតវើក (CFOCN) ស្តីពីបណ្តាញអុបទិកមេបម្រុងទុក (Backbone Network Backup) និងបណ្តាញចែកចាយ (Access Network) និង ៤). អំពីនិយោជិតទូរគមនាគមន៍កម្ពុជា។

អង្គប្រជុំបានអនុម័តលើរបៀបវារៈទាំង៤ខាងលើ ក្នុងភាពស្និទស្នាល និងការទទួលខុសត្រូវខ្ពស់ក្នុងនោះក៏បានកែសម្រួលនូវសំណើសុំកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន CFOCN មកជាការបង្កើនប្រសិទ្ធភាពធុរកិច្ចក្នុងទម្រង់ជាការដោះដូរ ឬការជួលជាវសសៃកាប្លិ៍អុបទិកជាមួយប្រតិបត្តិករនានាក្នុងរយៈពេលកំណត់មួយ ករណីទូរគមនាគមន៍កម្ពុជា មានថវិកាដើម្បីកសាងបណ្តាញខ្លួនឯងលើផ្នែកជាបន្តបន្ទាប់នោះ ការដោះដូរ ឬការជួលជាវសរសៃកាប្លិ៍អុបទិកនឹងត្រូវកាត់បន្ថយទៅតាមនោះ៕

អត្ថបទជាប់ទាក់ទង