កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការផ្តល់ការអនុញ្ញាតធ្វើអាជីវកម្មបម្រើសេវាប្រៃសណីយ៍

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីការផ្តល់ការអនុញ្ញាតធ្វើអាជីវកម្មបម្រើសេវាប្រៃសណីយ៍ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមការងារ។

សេចក្តីព្រាងប្រកាសនេះរៀបចំឡើងក្នុងគោលបំណងធានាដល់ការគ្រប់គ្រងការធ្វើអាជីវកម្មសេវាបញ្ញើប្រៃសណីយ៍ ក្នុងប្រទេសកម្ពុជា និងអន្តរជាតិ ដើម្បីលើកកម្ពស់ការផ្តល់សេវាបញ្ញើប្រៃសណីយ៍ឱ្យកាន់តែទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងភាពជឿទុកចិត្តបានរបស់ប្រតិបត្តិករប្រៃសណីយ៍ក្នុងការធ្វើអាជីវកម្មផ្តល់សេវាបញ្ញើប្រៃសណីយ៍ ដើម្បីការប្រកួតប្រជែងប្រកបដោយតម្លាភាព ជំរុញកំណើនសេដ្ឋកិច្ច កៀរគរចំណូលថវិកាជាតិ និងធានាដល់ការបំពេញតម្រូវការរបស់ប្រជាជន។ លើសពីនេះ សេចក្តីព្រាងប្រកាសនេះមានគោលដៅកំណត់អំពី៖
-លក្ខខណ្ឌ និងនីតិវិធីសម្រាប់ដាក់ពាក្យស្នើសុំការផ្ដល់ ការបដិសេធ ការផ្ទេរ ការកែសម្រួល ការបន្ត ការព្យួរ និងការដកហូតអាជ្ញាបណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត ក្នុងការធ្វើអាជីវកម្មបម្រើសេវាបញ្ញើប្រៃសណីយ៍ក្នុងប្រទេសកម្ពុជា និងអន្តរជាតិ។
-យន្តការត្រួតពិនិត្យ និងវិធានការតាមដានការអនុវត្តលក្ខខណ្ឌអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងលិខិតអនុញ្ញាត ក្នុងការធ្វើអាជីវកម្មបម្រើសេវាបញ្ញើប្រៃសណីយ៍។

ជាមួយគ្នានេះ អង្គប្រជុំបានស្តាប់សមាជិកដែលមានវត្តមានទាំងអស់ក្នុងការចែករំលែកនូវបទពិសោធន៍លើការអនុវត្តការងារគ្រប់គ្រងកន្លងមក ព្រមទាំងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅលើចំណុចដែលបានលើកឡើង ដើម្បីជាមូលដ្ឋានក្នុងការរៀបចំប្រកាសនេះ៕

-ថតរូបដោយ ពត សែមតារារដ្ឋ
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”