ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់នីតិវិធីនៃការអនុវត្តការងារ លំហូរឯកសារ និងការធ្វើឌីជីថលនីយកម្ម គ្រប់អគ្គនាយកដ្ឋាន-អង្គភាពចំណុះក្រសួងប្រៃណីយ៍និងទូរគមនាគន៍

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំដាច់ដោយឡែកជាមួយគ្រប់អគ្គនាយកដ្ឋាន-អង្គភាពចំណុះក្រសួងប្រៃណីយ៍និងទូរគមនាគន៍ ដើម្បីកំណត់នីតិវិធីនៃការអនុវត្តការងារ លំហូរឯកសារ និងការធ្វើឌីជីថលនីយកម្ម ។

ឯកឧត្ដមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការរៀបចំនីតិវិធីរបៀបរបបការងារឱ្យបានច្បាស់លាស់ និងរៀបចំយន្តការតាមដានលំហូរឯកសារឱ្យមានស្តង់ដាររួមនៅគ្រប់អង្គភាពទាំងអស់របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់អគ្គនាយកដ្ឋាន-អង្គភាពទាំងអស់ឱ្យកែលម្អលំហូរការងារទៅតាមប្រភេទឯកសារ ជាពិសេសយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈឱ្យបានល្អ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបង្កលក្ខណៈងាយស្រួល ដល់ការប្រើប្រាស់សេវាទាំងផ្ទៃក្នុងក្រសួង និង សាធារណជន ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យក្រុមការងារ យកយន្តការដែលបានកំណត់ថ្មី ទៅធ្វើឌីជីថលនីយកម្ម និងផ្តល់សេវាអនឡាញ ដោយរៀបចំប្រព័ន្ធ Proof of Concept សាកល្បងធ្វើ User Acceptance Test កំណត់នីតិវិធីដោយផ្អែកលើរបាយការណ៍ User Acceptant Test និងការដាក់ដំណើរការប្រព័ន្ធជាផ្លូវការក្នុងពេលខាងមុខ។

-រូបថតដោយ បូ ពន្លកបញ្ញា

-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ