ឯកឧត្តម ជា វ៉ាន់ដេត បានដឹកនាំមន្ត្រី និងអ្នកជំនាញបច្ចេកទេសក្រសួង ទៅទស្សនកិច្ចនៅការដ្ឋានសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីសិក្សារៀបចំតភ្ជាប់បណ្តាញទូរគមនាគមន៍

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំមន្ត្រី និងអ្នកបច្ចេកទេសក្រសួង ទៅទស្សនកិច្ចនៅការដ្ឋានសាងសង់ ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីស្វែងយល់បន្ថែមពីតម្រូវការនៃការតភ្ជាប់បណ្តាញទូរគមនាគមន៍ នៅទីតាំងពហុកីឡដ្ឋាន អគាររដ្ឋបាល ភូមិកីឡា និងបរិវេណជុំវិញ ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងសិក្សារួមគ្នាជាមួយគណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មាធិការសាងសង់ ដើម្បីតភ្ជាប់ខ្សែកាប្លិ៍អុបទិក ប្រព័ន្ធចែកចាយ សេវាអ៊ីនធឺណិត សេវាទូរសព្ទ បំពាក់កាម៉េរាសុវត្ថិភាព និង បច្ចេកវិទ្យាឌីជីថលផ្សេងៗ ឱ្យគ្រប់គ្រាន់សម្រាប់បម្រើដល់អ្នកទស្សនា និងផ្សព្វផ្សាយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ខាងមុខនេះ។

-ថតរូបដោយ បូ ពន្លកបញ្ញា
-បកប្រែជាភាសាអង់គ្លេសដោយ ថន សុធារិន

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការ ” ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh “

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍