ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ដែលនឹងរៀបចំទ្បើងក្រោមប្រធានបទ “ទាំងអស់គ្នារួមជាគ្នាជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ”។ការឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជានេះ គឺដើម្បីចូលរួមចំណែកជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចូលរួមចំណែកសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ការលំបាករបស់ប្រជាពលរដ្ឋ ជនក្រីក្រ ចាស់ជរា ជនគ្មានទីពឹង និងជនងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា។

អត្ថបទជាប់ទាក់ទង