ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Josephine Teo រដ្ឋមន្ត្រីក្រសួងគមនាគមន៍និងព័ត៌មាននៃសាធារណរដ្ឋសិង្ហបុរី តាមប្រព័ន្ធសន្និសីទវីដេអូ។ ក្នុងជំនួបនោះដែរ លោកជំទាវ Josephine Teo បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលបានចូលរួមក្នុងកម្មវិធីសប្តាហ៍នៃសន្តិសុខសាយប័រអន្តរជាតិសិង្ហបុរី២០២១ (SICW 2021) នៅក្នុងឆ្នាំនេះ និងបានគាំទ្រលើកិច្ចសហប្រតិបត្តិការលើសន្តិសុខសាយប័រ និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ប្រទេសកម្ពុជាដែលនឹងក្លាយជាប្រធានអាស៊ានឆ្នាំ២០២២ខាងមុខនេះ ហើយសង្ឈឹមថាកម្ពុជានឹងដាក់ពិភាក្សាបន្តលើសន្តិសុខសាយប័រ និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងហានិភ័យនៃការគំរាមគំហែងសន្តិសុខសាយប័រក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ព្រះរាជាណាចក្រកម្ពុជានឹងបន្តសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ានលើកិច្ចការពង្រឹងប្រព័ន្ធសន្តិសុខសាយប័រ ទាំងផ្នែកគោលនយោបាយ បទដ្ឋានគតិយុត្ត និងបច្ចេកទេស។ ព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងកិច្ចការនេះ ដើម្បីឆ្ពោះទៅកាន់លំហសាយប័រមួយ ដែលមានសុវត្ថិភាព និងប្រកបដោយបរិយាប័ន្ន៕

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកម្មវិធី Japanese IT Academic Pathway រវាង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន

  • ឯកឧត្តមរដ្ឋលេខាធិការ ម៉ម អំណត់ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ ៦១រូប