ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន១០០នាក់ នៅ CADT

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ចំនួន១០០នាក់ កំពុងសិក្សា ឆ្នាំទី១ នៅ CADT ។

ថ្លែងក្នុងពិធីសំណេះសំណាល នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានសំដែងនូវការអបអរសាទរជាថ្មីម្ដងទៀត ចំពោះនិស្សិតពូកែទាំង ១០០នាក់ ដែលទទួលបានអាហារូបកណ៍ដ៏ពិសេសនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដេីម្បីក្លាយជាធនធានមនុស្សឆ្នេីមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ក្រោមការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកទឹកចិត្តដល់យុវជនយុវនារីកម្ពុជាឲ្យសិក្សាជំនាញឌីជីថលហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះនាពេលអនាគត ក្នុងខណៈដែលប្រទេសយើងកំពុងតែកសាងខឿនសេដ្ឋកិច្ចឌីជីថល និងឈានទៅអភិវឌ្ឍឧស្សាហកម្មជំនាន់ទី៤។

និស្សិតជ័យលាភី “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ” ម្នាក់ៗទទួលបានអាហារូបករណ៍សម្រាប់ការសិក្សា ៤ឆ្នាំ ក្នុងនោះមានថ្លៃសិក្សា ប្រាក់ឧបត្ថម្ភ ១២០ដុល្លារ ក្នុងមួយខែ ព្រមទាំងផ្តល់កុំព្យូទ័រយួរដៃ មួយគ្រឿងសម្រាប់ការសិក្សាផងដែរ។

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១