ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជេីញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយ សមាគមន៍សហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា(CAFT) នៅសារមន្ទីរព្រះស្រីឦសានវរ្ម័ន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកអគ្គរាជទូត នាយកប្រតិបត្តិក្រុមហ៊ុន សហគ្រិនផ្នែកហិរញ្ញវត្ថុ និងអ្នកបច្ចេកវិទ្យាក្នុងប្រទេសផងដែរ។

ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ រៀបចំឡេីងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិកាបន្ថែមទៀតរវាងក្រសួង និងសហគមន៍ធុរកិច្ចដែលប្រេីប្រាស់បច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីឌីជីថល និងឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ