ឯកឧត្តមអនុរដ្ឋលេខាធិការ អេ សុភា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «លទ្ធផលនៃការស្ទង់មតិអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលនៅកម្ពុជា»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម អេ សុភា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «លទ្ធផលនៃការស្ទង់មតិអំពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលនៅកម្ពុជា» តាមប្រព័ន្ធវីដេអូនៃសន្និសីទ (Zoom) ដោយមានការចូលរួម ពីបណ្តាក្រសួង-ស្ថាប័ន គ្រឹះស្ថានអប់រំ អង្គការក្រៅរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ប្រតិបត្តិករទូរគមនាគមន៍ និងធុរកិច្ចថ្មីឌីជីថលក្នុងប្រទេស សរុបប្រមាណ ១០០នាក់ ។

សិក្ខាសាលានេះរៀបចំឡើងដោយមានការសហការរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយដល់ភាគីពាក់ព័ន្ធអំពី (1)លទ្ធផលនៃការស្ទង់មតិស្តីពីអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលនៅកម្ពុជា និង(២)ទិដ្ឋភាពទូទៅនៃសេចក្តីព្រាងក្របខណ្ឌអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ ជាពិសេសដើម្បីធានានូវការរៀបចំតាក់តែងសេចក្តីព្រាងក្របខណ្ឌនិងយុទ្ធសាស្ត្រអក្ខរកម្មឌីជីថលថ្នាក់ជាតិឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយបន្ទាប់ពីក្រុមការងារបច្ចេកទេសគម្រោងបានធ្វើការសិក្សាស្រាវជ្រាវលើឯកសារពាក់ព័ន្ធនិងការស្ទង់មតិនាពេលកន្លងមក។លើសពីនេះទៅទៀត សិក្ខាសាលានេះនឹងចូលរួមចំណែកពន្លឿនការរៀបចំបង្កើត ក្របខណ្ឌ និងយុទ្ធសាស្ត្រអក្ខរកម្មឌីជីថលថ្នាក់ជាតិ ដែលជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលសម្រាប់សង្គមឌីជីថលដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមឌីជីថល ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសង្គមនិងសេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥ ។

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១