ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញចុះត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំក្រុមការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន Huawei ក្រុមហ៊ុនសាងសង់បង្គោលអង់តែន ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនទូរសព្ទចល័ត ចុះត្រួតពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តោយផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់ និងកំណត់ទីតាំងសម្រាប់អូសខ្សែកាបអុបទិច និងតម្លើងអង់តែនទូរសព្ទចល័តដើម្បីផ្ដល់សេវាទូរគមនាគមន៍គ្របដណ្តប់នៅតាមបណ្តោយផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ នៅក្រុងព្រះសីហនុ។ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍នៅតំបន់នេះពិតជាមានការចាំបាច់ដូចគ្នានឹងតំបន់ដទៃទៀត ដែលអាចជួយជំរុញដល់ការផ្តល់សេវាទូរសព្ទ និងអ៊ីនធឺណិតបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អ្នកធ្វើដំណើរ និងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបន្តសហការជាមួយក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសាងសង់ផ្លូវ China Road and Bridge Corporation ព្រមទាំងបណ្តាប្រតិបត្តករទូរគមនាគមន៍ ក្នុងការប្រឹក្សាយោបល់លើការប្រើប្រាស់បច្ចេកវិទ្យា និងការកំណត់ទីតាំងក្នុងការសាងសង់អង់តែន សម្រាប់បំពេញតម្រូវការអ្នកប្រើប្រាស់នៅលើបណ្តោយផ្លូវល្បឿនលឿននេះ។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈផ្ទៃក្នុង នៅស្រុកទ្រាំង ខេត្តតាកែ

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្តីពី « Improvement of Incident Response Capability Through Cyber Exercise » នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញជាវាគ្មិនក្នុងវេទិកាតុមូល ក្រោមប្រធានបទ “ដើម្បីធ្វើនិយ័តកម្មបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI) តើត្រូវមានទស្សនទានអ្វីខ្លះ?”