CamSA22-39: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៤ មាននៅក្នុងផលិតផល Microsoft ប្រចាំខែ កញ្ញា ឆ្នាំ២០២២

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៦២ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៥ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៥ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំង ៥ នោះ មានដូចខាងក្រោម៖

  • – CVE-2022-37969, CVE-2022-24521: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows common log file system driver ដោយសារតែកម្មវិធីមានកំហុសឆ្គង​ boundary នៅក្នុងប្រព័ន្ធ Trigger memory។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយបាន ដោយផ្ញើសំណើពិសេសទៅកាន់អង្គចងចាំបង្កឱ្យមានការខូចខាត និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
  • – CVE-2022-34718: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows TCP/IP ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • – CVE-2022-34721, CVE-2022-34722: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Internet Key Exchange (IKE) Extension ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ដំណើរការ IKEv1 packets ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • – CVE-2022-37956, CVE-2022-37957, CVE-2022-37964: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Kernel ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​នៅក្នុង windows ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន។

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • – .NET and Visual Studio
  • – .NET Framework
  • – Azure
  • – Azure Arc
  • – Cache Speculation
  • – HTTP.sys
  • – Microsoft Dynamics
  • – Microsoft Edge (Chromium-based)
  • – Microsoft Graphics Component
  • – Microsoft Office
  • – Microsoft Office SharePoint
  • – Microsoft Office Visio
  • – Microsoft Windows ALPC
  • – Microsoft Windows Codecs Library,,

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ ដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុប ទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

  • –   https://www.cisa.gov/uscert/ncas/current-activity/2022/09/13/microsoft-releases-september-2022-security-updates
  • –   https://msrc.microsoft.com/update-guide/releaseNote/2022-Sep
  • –   https://www.tenable.com/blog/microsofts-september-2022-patch-tuesday-addresses-62-cves-cve-2022-37969

អត្ថបទជាប់ទាក់ទង

  • សិង្ហបុរីគ្រោងបង្កើតច្បាប់ទប់ស្កាត់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ទៅកាន់ជនឆបោក

  • 💳 តើគួរការពារបណ្ណឥណទានរបស់អ្នកតាមប្រព័ន្ធអុីនធឺណិតដោយរបៀបណា?

  • ប្លុកឆេន (Blockchain)