សេចក្តីប្រកាសព័ត៌មាន ស្តីពី ព្រះរាជាណាចក្រកម្ពុជាទទួលបានកម្រិត B នៃសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាលនៅឆ្នាំ ២០២២

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា យោងតាមរបាយការណ៍របស់ធនាគារពិភពលោកស្តីពីសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល (GovTech Maturity Index) ឆ្នាំ២០២២ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាទទួលបានកម្រិត B នៃសន្ទស្សន៍ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល ដែលជាការកើនឡើងមួយកម្រិតទៀតពីកម្រិត C កាលពីឆ្នាំ២០២០។ លទ្ធផលនេះ គឺជាជំហានថ្មីមួយដែលបង្ហាញថាកម្ពុជាកំពុងឆ្ពោះទៅសម្រេចបានការកសាងរដ្ឋាភិបាលឌីជីថល ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។

សូមជម្រាបផងដែរថា សន្ទស្សន៍នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “បច្ចេកវិទ្យារដ្ឋាភិបាល (GovTech)” ដើម្បីវាស់ភាពចាស់ទុំនៃបច្ចេកវិទ្យារដ្ឋាភិបាល ក្នុងផ្នែកសំខាន់ចំនួនបួនគឺ ១).ការគាំទ្រដល់ប្រព័ន្ធស្នូលរបស់រដ្ឋាភិបាល ២).ការពង្រឹងការផ្តល់សេវាសាធារណៈ ៣).ការជុំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និង៤).ការផ្តល់លទ្ធភាពដល់អ្នកជំរុញការប្រើប្រាស់បច្ចេកវិទ្យារដ្ឋាភិបាល។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទជាប់ទាក់ទង

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន ២៨៧ គ្រឿង ជូនក្រសួងយុត្តិធម៌ សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន

  • លោកជំទាវរដ្ឋលេខាធិការ ប្រាក់ ច័ន្ទណយ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ជំហានទី៣ តំបន់ ៤

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ចំនួន​ ១៥០គ្រឿង ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ