ឯកឧត្តមរដ្ឋមន្ត្រី​ ជា​ វ៉ាន់ដេត អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ឆាលស៍ មីសែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ៨យប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា​ វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា ជាច្រើនរូបទៀត បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម ឆាលស៍ មីសែល (Charles Michel) ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងគណៈប្រតិភូដែលបានអញ្ជើញមកដល់កម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

អត្ថបទជាប់ទាក់ទង

  • សេចក្ដីជូនដំណឹង ស្ដីពី ការបើកការពិគ្រោះយោបល់លើ មគ្គទេសក៍អាស៊ានសម្រាប់អភិបាលកិច្ច GenAI

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមូលមតិគ្នាចូលរួមពីធីកាន់បិណ្ឌ នៅវត្តព្រះពុទ្ធឃោសាចារ្យ (ហៅវត្តចិនដំដែកខាងត្បូង)វេនទី១២ ដែលស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

  • ឯកឧត្តមរដ្ឋលេខាធិការ សូ វិសុទ្ធី បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាល “គ្រូបង្រៀនថ្នាក់ជំនាញឌីជីថល” លេីកទី១