លទ្ធផល “អាហារូបករណ៍អភិវឌ្ឍសមត្ថភាពមន្ត្រី ក.ប.ទ.​”

ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពជំនាញ និងលើកទឹកចិត្តដល់ការខិតខំបំពេញការងារ ព្រមទាំងដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានសម្រេចផ្តល់​”អាហារូបករណ៍អភិវឌ្ឍសមត្ថភាពមន្ត្រី​ ក.បទ.”​ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលកំពុងបម្រើការងារនៅទីស្តីការ ក.ប.ទ. សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន​។

ក.ប.ទ. សូមអបអរសាទរដល់ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ទាំង ៤៦រូប​ ដែលជាជ័យលាភីអាហារូបករណ៍អភិវឌ្ឍសមត្ថភាពមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២២-២០២៣ ដូចមានបញ្ជីរាយនាមជូនភ្ជាប់។​ អាហារូបករណ៍នេះនឹងបន្តបេីកទទួលពាក្យស្នេីសុំរៀងរាល់៦ខែម្ដង។

បញ្ជាក់* មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាជ័យលាភីអាហារូបករណ៍ទាំងអស់សូមរួសរាន់ចុះឈ្មោះចូលរៀនតាមគ្រឹះស្ថានសិក្សាដែលបានស្នើសុំ និងភ្ជាប់ឯកសារចុះឈ្មោះចូលរៀនដោយជោគជ័យមកនាយកដ្ឋានបុគ្គលិកនិងបណ្តុះបណ្តាល ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

អត្ថបទជាប់ទាក់ទង