ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក “គម្រោងនៃបច្ចេកវិទ្យា5G និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា”
![](https://asset.cambodia.gov.kh/mptc/2022/12/12341234-1-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-13-1024x683.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Le Royal ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក “គម្រោងនៃបច្ចេកវិទ្យា5G និងអនាគតឌីជីថលរបស់ប្រទេសកម្ពុជា” ដែលរៀបចំដោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងផ្នែកពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យឌីជីថល។
ពិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកលើកិច្ចពិភាក្សា អំពីអនាគតឌីជីថលរបស់កម្ពុជា ទាក់ទងទៅនឹងការប្រើប្រាស់បច្ចេកវិទ្យា5G និងសន្តិសុខសាយប័រ ព្រមទាំងធ្វើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅគ្រប់កម្រិត ដែលរួមមាន បណ្ដាញខ្សែកាប្លិ៍អុបទិក បណ្ដាញទូរសព្ទចល័ត និងការបញ្ជ្រាបចំណេះដឹងដល់អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥ បានកំណត់ពីភាពចាំបាច់នៃហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រឹងមាំ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាសម្រាប់សម្រួលដល់ការផ្តល់សេវាសាធារណៈ និងការបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ រួមទាំងការកសាងអនាគតឌីជីថលប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តជាមួយប្រព័ន្ធ 5G សម្រាប់ប្រជាជនកម្ពុជា។
![](https://asset.cambodia.gov.kh/mptc/media/12341234-5-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-11-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-12-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-1-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-2-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-3-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-4-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-6-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-7-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-8-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-9-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-14-scaled.jpg)
![](https://asset.cambodia.gov.kh/mptc/media/12341234-10-scaled.jpg)