CamSA22-43: ចំណុចខ្សោយធ្ងន់ធ្ងរបំផុតចំនួន ៩ មាននៅក្នុងផលិតផល Microsoft ប្រចាំខែ វិច្ឆិកា ឆ្នាំ២០២២

១. ព័ត៌មានទូទៅ

ក្រុមហ៊ុនម៉ៃក្រូសូហ្វបានធ្វើការចេញផ្សាយនូវបញ្ជីចំនុចខ្សោយចំនួន ៦២ ដែលមានផលប៉ះពាល់ទៅដល់ផលិតផលរបស់ខ្លួនក្នុងចំណោមនោះមាន ៩ចំណុច ត្រូវបានចាត់ទុកថាមានលក្ខណៈធ្ងន់ធ្ងរបំផុត។ ការវាយលុកដោយជោគជ័យទៅលើចំណុចខ្សោយធ្ងន់ធ្ងរទាំង ៩ នេះ អាចអនុញ្ញាតឱ្យមានការដំណើរការកូដពីចម្ងាយ ដោយចោរបច្ចេកវិទ្យា ឬហេកគ័រ ចំណុចចខ្សោយទាំង ៩ នោះ មានដូចខាងក្រោម៖

  • CVE-2022-41049, CVE-2022-41091: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Windows Mark of the Web functionality ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យកម្រិតសុវត្ថិភាពឱ្យបានត្រឹមត្រូវ​ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការរំលងប្រព័ន្ធសុវត្ថិភាព (bypass) ពីការរឹតបណ្តឹងសន្តិសុខ និងអាចចូលប្រើប្រាស់នូវទិន្នន័យ ឬធ្វើការកែប្រែ  ព័ត៌មាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បាន
  • CVE-2022-41073: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Print Spooler service ​ដោយសារតែកម្មវិធីមានកំហុសឆ្គង​ boundary នៅក្នុងប្រព័ន្ធ Trigger memory។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយបាន ដោយផ្ញើសំណើពិសេសទៅកាន់អង្គចងចាំបង្កឱ្យមានការខូចខាត និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
  • CVE-2022-41125: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows CNG Key Isolation Service ​ដោយសារតែកម្មវិធីមានកំហុសឆ្គង​ boundary នៅក្នុងប្រព័ន្ធ Trigger memory។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយបាន ដោយផ្ញើសំណើពិសេសទៅកាន់អង្គចងចាំបង្កឱ្យមានការខូចខាត និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ
  • CVE-2022-41118, CVE-2022-41128: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី Microsoft Windows Scripting Languages ដោយសារតែកម្មវិធីមិនបានធ្វើការត្រួតពិនិត្យឱ្យបានត្រឹមត្រូវនៅពេលអ្នកប្រើប្រាស់ធ្វើការបញ្ចូលព័ត៌មាន ដែលអាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការផ្ញើសំណើពិសេសមួយចំនួន និងធ្វើប្រតិបត្តិកូដបំពាននៅលើប្រព័ន្ធដែលជាគោលដៅបានដោយជោគជ័យ
  • CVE-2022-3602, CVE-2022-3786: ចំណុចខ្សោយនេះមាននៅក្នុងកម្មវិធី openssl ​ដោយសារតែកម្មវិធីមានកំហុសឆ្គង​ boundary នៅពេលដំណើរការអាសយដ្ឋានអ៊ីមែលនៅខាងក្នុងវិញ្ញាបនបត្រ ៥០៩។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចធ្វើការវាយប្រហារពីចម្ងាយបាន ដោយផ្ញើសំណើពិសេសទៅកាន់អង្គចងចាំបង្កឱ្យមានការខូចខាត និងប្រតិបត្តិកូដបំពាន នៅលើប្រព័ន្ធដែលរងផលប៉ះពាល់បានដោយជោគជ័យ

២. ផលិតផលម៉ៃក្រូសូហ្វដែលរងផលប៉ះពាល់

  • – Active Directory Domain Services
  • – Azure
  • – Azure Arc
  • – Client Server Run-time Subsystem (CSRSS)
  • – Microsoft Edge (Chromium-based)
  • – Microsoft Graphics Component
  • – Microsoft Office
  • – Microsoft Office SharePoint
  • – Microsoft Office Word
  • – Microsoft WDAC OLE DB provider for SQL
  • – NuGet Client
  • – Remote Access Service Point-to-Point Tunneling Protocol
  • – Role: Windows Hyper-V
  • – Service Fabric
  • – Visual Studio Code
  • – Windows Active Directory Certificate Services
  • – Windows ALPC
  • – Windows CD-ROM Driver
  • – Windows COM+ Event System Service
  • – Windows Connected User Experiences and Telemetry
  • – Windows CryptoAPI
  • – Windows Defender
  • – Windows DHCP Client
  • – Windows Distributed File System (DFS)
  • – Windows DWM Core Library
  • – Windows Event Logging Service
  • – Windows Group Policy
  • – Windows Group Policy Preference Client……

៣. ផលវិបាក

ការវាយប្រហារដោយជោគជ័យទៅលើចំនុចខ្សោយខាងលើនេះ អាចអនុញ្ញាតឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រដំណើរការនូវកូដនានាពីចម្ងាយហើយធ្វើការគ្រប់គ្រងទៅលើម៉ាស៊ីនរងគ្រោះ ដើម្បីធ្វើសកម្មភាពមិនអនុញ្ញាតនានា រួមមានការដំឡើងកម្មវិធី បង្កើតនូវគណនីអភិបាលផ្សេងទៀត និងការបើកផ្លាស់ប្តូរ ឬលុបទិន្នន័យនានា។

៤. អនុសាសន៍ណែនាំ

អ្នកប្រើប្រាស់ និងអ្នកគ្រប់គ្រងប្រព័ន្ធត្រូវតែធ្វើការអាប់ដេតជាបន្ទាន់។

៥. ឯកសារពាក់ព័ន្ធ

អត្ថបទជាប់ទាក់ទង

  • ស្វែងយល់អំពីកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ (Password Manager)

  • តោះ! មកដឹងពីគោលបំណងនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថលទាំងអសតោះ! មកដឹងពីគោលបំណងនៃការរៀបចំវេទិការដ្ឋាភិបាលឌីជីថលទាំងអស់គ្នា

  • វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum ហៅកាត់ DGF)