សេចក្តីជូនដំណឹង ស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាឱ្យចូលបម្រើការងារតាមបណ្ដាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់សាធារណជននិងនិស្សិត ជ្រាបថា ដើម្បី ជួយគាំទ្រដល់ដំណើរការនិងធានានិរន្តរភាពការងារកសាងរដ្ឋាភិបាលឌីជីថល ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣២នាក់ ឱ្យបម្រើការងារតាមបណ្ដាអង្គភាពចំណុះអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដូចខាងក្រោម៖

– បុគ្គលិករចនាផ្នែកខាងមុខនៃកម្មវិធីសម្រាប់អ្នកប្រើប្រាស់ (UI/UX Designer) ចំនួន ៣នាក់

– បុគ្គលិកអភិវឌ្ឍសុសវែរទូរសព្ទដែលប្រើប្រាស់ Flutter ចំនួន ៣នាក់

– បុគ្គលិកអភិវឌ្ឍផ្នែកខាងមុខប្រើប្រាស់ React និង Angula CLI ចំនួន ៣នាក់

– បុគ្គលិកជំនាញធ្វើតេស្តធានាគុណភាពប្រព័ន្ធ (QA-Tester) ចំនួន ២នាក់

– បុគ្គលិកអភិវឌ្ឍផ្នែកខាងក្រោយនិងអភិវឌ្ឍ API ចំនួន ៣នាក់

– បុគ្គលិកវិស្វករ DevOp (DevOp Engineer) ចំនួន ២នាក់

– បុគ្គលិកតេស្តសាកល្បងសុវត្ថិភាពនៃប្រព័ន្ធ (Penetration Tester) ចំនួន ២នាក់

– បុគ្គលិកដាក់ឱ្យប្រើប្រាស់ និងគាំទ្របច្ចេកវិទ្យាព័ត៌មាន (System Delivery and Support) ចំនួន ២នាក់

– បុគ្គលិកវិភាគទិន្នន័យ (Data Analyst) ចំនួន ២នាក់

– បុគ្គលិកសម្របសម្រួលគម្រោងព័ត៌មានវិទ្យា (IT Project Coordinator) ចំនួន ២នាក់

– បុគ្គលិកទំនាក់ទំនងសាធារណៈ សហប្រតិបត្តិការ និងផ្សព្វផ្សាយ ចំនួន ២នាក់

– បុគ្គលិកគោលនយោបាយ ចំនួន ១នាក់

– បុគ្គលិកនីតិកម្ម ចំនួន ១នាក់

– បុគ្គលិកសម្របសម្រួលកម្មវិធី ចំនួន ១នាក់

– បុគ្គលិកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ចំនួន ២នាក់

– បុគ្គលិករៀបចំផែនការ សរុប និងស្ថិតិ ចំនួន១នាក់។

១. លក្ខខណ្ឌនៃការជ្រើសរើស

– បេក្ខជនត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រឡើងទៅ ស្របតាមជំនាញជ្រើសរើស

– មានចំណេះដឹងភាសាអង់គ្លេសអាចប្រើការបាន

– មានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ

– មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ

– មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម

– មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម

– មានគំនិតផ្តួចផ្តើម និងច្នៃប្រឌិត

– ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម

– ទទួលភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង។

២. ភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍិ

– សូមមើលនៅក្នុងផ្នែកភារកិច្ច ការទទួលខុសត្រូវ និងគុណវុឌ្ឍិតាមជំនាញនីមួយៗ ដែលភ្ជាប់មកជាមួយ សេចក្ដីជូនដំណឹងនេះ។

៣. ប្រាក់បៀវត្ស និងអត្ថប្រយោជន៍

– ប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមមុខតំណែង សមត្ថភាព បទពិសោធ និងគុណវុឌ្ឍិរបស់បេក្ខជន

– ទទួលបានចំណេះដឹង និងជំនាញឯកទេសវិជ្ជាជីវៈបន្ថែមតាមរយៈការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស ការអនុវត្តការងារជាក្រុម និងការបង្ហាញភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ

– ឱកាសក្លាយជាមន្ត្រីរាជការដោយផ្អែកលើសមត្ថភាពនិងសមិទ្ធកម្មការងារ។

៤. កាលបរិច្ឆេទទទួលពាក្យ និងនីតិវិធីនៃការជ្រើសរើស

– បេក្ខជន ឬបេក្ខនារី ដែលមានចំណាប់អារម្មណ៍ត្រូវបំពេញពាក្យស្នើសុំតាមរយៈតំណភ្ជាប់៖ https://bit.ly/3ZUK4ls ព្រមទាំងភ្ជាប់សំណុំឯកសារពាក់ព័ន្ធផ្សេងៗចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២3 វេលាម៉ោង ១៧:០០នាទី។

– បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬមកសម្ភាសជាមួយគណៈកម្មការជ្រើសរើស។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០៩២ ៨៨៦ ២៤២ ឬអ៊ីមែល hr@dgc.gov.kh។

ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណរភ្ជាប់ https://t.me/mptcgovkh

អត្ថបទជាប់ទាក់ទង