សេចក្តីជូនដំណឹង ស្តីពី របៀបទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលពេញនិយម
ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ៦៨៦៨នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិសារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ អំពីការទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលពេញនិយមដូចជា កម្មវិធី Telegram , WhatsApp , Line និង Viber ជាមធ្យោបាយក្នុងការទំនាក់ទំនងប្រចាំថ្ងៃ ដោយនៅពេលដែលមានប្រព័ន្ធទំនាក់ទំនងសង្គមណាមួយមានភាពរអាក់រអួល យើងអាចមានប្រព័ន្ធទំនាក់ទំនងផ្សេងទៀតជំនួសបាន។
ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា លោកអ្នកអាចទាញយកកម្មវិធីទំនាក់ទំនងសង្គមដែលកំពុងពេញនិយមទាំងនេះ មកប្រើប្រាស់ដោយឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់ App Store សម្រាប់អ្នកប្រើប្រាស់ iPhone និង Play Store សម្រាប់ Android តាមការណែនាំ ដូចខាងក្រោម៖
- កម្មវិធី Telegram ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ Telegram រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/telegram
- កម្មវិធី WhatsApp ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ WhatsApp រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/whatsapp
- កម្មវិធី Line ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ Line រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/line
- កម្មវិធី Viber ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ Viber រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/viber
- កម្មវិធី Tik Tok ៖ បន្ទាប់ពីចូល App Store ឬ Play Store នៅក្នុងប្រអប់ស្វែងរក សូមវាយពាក្យ TikTok រួចចុចទាញយក ជាការស្រេច ឬតាមរយៈតំណភ្ជាប់៖ https://mptc.gov.kh/go/tiktok
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាប និងសូមបណ្តាញសារព័ត៌មានមេត្តាជួយផ្សព្វផ្សាយអំពីការទាញយកកម្មវិធីទាំងនេះ ឱ្យបានទូលំទូលាយ។
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://t.me/mptcgovkh