សេចក្តីជូនដំណឹង ស្តីពី ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង កាលបរិច្ឆេទ មណ្ឌលប្រឡង និងការប្រព្រឹត្តទៅនៃវិញ្ញាសាសរសេរ សម្រាប់ការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យប្រឡងជ្រើសរើសចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២៣ ដូចខាងក្រោម៖

ក. ការបិទផ្សាយបញ្ជីឈ្មោះបេក្ខជនប្រឡង

បន្ទាប់ពីការដាក់ឱ្យពិនិត្យផ្ទៀតផ្ទាត់បញ្ជីឈ្មោះបេក្ខជនដាក់ពាក្យប្រឡងរួចមក គណៈកម្មការបានទទួលបេក្ខជនសរុបចំនួន ៣៣៦នាក់។ បេក្ខជនទាំងអស់ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ លេខបន្ទប់ និងលេខតុ ដែលមានបិទផ្សាយនៅមណ្ឌលប្រឡង ឬតាមរយៈគេហទំព័រ www.mptc.gov.kh ឬហ្វេសប៊ុក “ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ – Ministry of Post and Telecommunications”។

ចុចទីនេះដើម្បីទាញយកសេចក្តីជូនដំណឹង និងបញ្ជីឈ្មោះបេក្ខជនប្រឡង

ខ. ការប្រឡងក្របខណ្ឌ

  1. សម័យប្រឡង ៖ ថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៧:៣០ នាទីព្រឹក។
  2. មណ្ឌលប្រឡង ៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង។
  3. កម្មវិធីប្រឡង

ពេលព្រឹក៖

  • ម៉ោង ៧:៣០ – ៨:១៥ នាទី ៖ បេក្ខជនអញ្ជើញដល់មណ្ឌលប្រឡង
  • ម៉ោង ៨:១៥- ៨:៣០ នាទី ៖ អនុរក្សហៅឈ្មោះបេក្ខជន ត្រួតពិនិត្យអត្តសញ្ញាណ និងណែនាំអំពីបទប្បញ្ញតិ្តនៃការប្រឡង
  • ម៉ោង ៨:៣០ – ១០:០០ នាទី ៖ ប្រឡងវិញ្ញាសាចំណេះដឹងទូទៅ (រយៈពេល៩០នាទី)
  • ម៉ោង ១០:៣០ – ១១:៣០ នាទី ៖ ប្រឡងវិញ្ញាសាភាសាអង់គ្លេស (រយៈពេល៦០នាទី)។

ពេលរសៀល៖

  • ម៉ោង ១៣:៤៥ – ១៤:០០ នាទី ៖ អនុរក្សហៅឈ្មោះបេក្ខជន និងត្រួតពិនិត្យអត្តសញ្ញាណ
  • ម៉ោង ១៤:០០ – ១៥:៣០ នាទី ៖ ប្រឡងវិញ្ញាសាជំនាញ (បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬនីតិសាស្រ្ត ឬ ទូរគមនាគមន៍ឬហ្វ្រេកង់ស៍វិទ្យុ) (រយៈពេល៩០នាទី)។

បញ្ជាក់ ៖ បេក្ខជនត្រូវភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណបណ្ណ ឬឆាយា ឬលិខិតឆ្លងដែន) និង “ពាក្យសុំចុះឈ្មោះប្រឡងចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍” (ទំព័រទី១ មាន QR Code) ដែលបានផ្ញើជូនសាមីខ្លួនតាមរយៈអ៊ីម៉ែល។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្ទ ០១៧ ៧១៦ ៩២១ / ០១២ ៩២៥ ៩៣៥។
អាស្រ័យហេតុនេះ សូមបេក្ខជនទាំងអស់ជ្រាបជាព័ត៌មាន។

ចុចទីនេះដើម្បីទាញយកឯកសារសេចក្តីជូនដំណឹង និងបញ្ជីឈ្មោះបេក្ខជន

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”