ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានធ្វើយុទ្ធនាការចុះរុះរើបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង និង/ឬ ឧបករណ៍ពង្រីកសេវា ( Booster/Repeater) ដើម្បីចៀសវៀងឆ្លងរំខាន និងពង្រឹងគុណភាពសេវាទូរសព្ទចល័តកាន់តែប្រសើរ នៅតាមបុរី

(ភ្នំពេញ): ដើម្បីចៀសវៀងការឆ្លងរំខាន ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់គុណភាពសេវាទូរសព្ទចល័ត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានធ្វើយុទ្ធនាការចុះរុះរើ បញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំង និង/ឬ ឧបករណ៍ពង្រីកសេវា ( Booster/Repeater) ជាបន្តបន្ទាប់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក.ប.ទ. បានដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយបានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយ៏ផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោលអង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។

ជាថ្មីម្តងទៀត ក.ប.ទ. សូមអំពាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាឈប់ប្រើប្រាស់និងដំឡើង Boosters/Repeaters នៅតាមផ្ទះ ដែលនាំឱ្យខាតបង់ថវិកា និងត្រូវរុះរើចោលវិញដោយខ្លួនឯង ឬដោយក្រុមការងាររបស់ ក.ប.ទ. ក្នុងពេលដ៏ខ្លីខាងមុខ។

ក្នុងករណី មានបញ្ហាសេវាទូរសព្ទចល័ត ប្រជាពលរដ្ឋ ត្រូវដាក់ពាក្យបណ្តឹងទៅប្រតិបត្តិករទូរសព្ទចល័តណាមួយ តាមរយៈលេខទូរសព្ទសេវាបម្រើអតិថិជន ១២០៤ ឬដាក់ពាក្យបណ្តឹងមក និយ័តករទូរគមនាគមន៍ (ន.ទ.ក.) តាមរយៈ MPTC Speed Test/Complaint ឬលេខទូរសព្ទសេវាបម្រើអតិថិជន ៦៧៨៩ រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ។

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹងស្ដីពី លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល​ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការម៉ាស៊ីនបកប្រែ TranslateKh ជំនាន់ទី១ ដល់សាធារណជន ដោយឥតគិតថ្លៃ

  • សេចក្តីជូនដំណឹង ស្តីពី “វេទិកាបញ្ញាសិប្បនិម្មិតកម្ពុជា ឆ្នាំ២០២៤”