បន្ទាប់ពីទទួលបានវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy ពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជនរួច សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ជាឯកសារទន់ ( Soft Copy ) ក្នុងទម្រង់ PDF ដោយអនុវត្តតាមជំហាន ដូចខាងក្រោម ៖

១- សូមចូលទៅកាន់ក្រុមតេឡេក្រាម​ស្វ័យប្រវត្តិ​ ដែលមានឈ្មោះថា​”TemporaryBacIICertificateBot​ តាមរយៈ​តំណភ្ជាប់ go.gov.kh/bac-ii

២- ចុចនៅលើពាក្យ ស្នើសុំ/Request

៣-ជ្រើសរើសយក “ឆ្នាំប្រឡង 2023”

៤- ជ្រើសរើសរាជធានី /ខេត្ត ដែលលោកអ្នកបានប្រឡង និងមណ្ឌលប្រឡង

៥- សូមបំពេញលេខបន្ទប់ ,លេខតុ, ថ្ងៃខែឆ្នាំកំណើត, លេខចុះបញ្ជីដែលមាននៅលើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Hard Copy​ ដែលទទួល​បានពីមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត

៦.​ បន្ទាប់មកចុចលើប៊ូតុងស្នើសុំ ជាការស្រេច។

✅ក្រោយពីបានធ្វើការបំពេញទម្រង់ស្នើសុំដោយជោគជ័យ ។ Telegram Bot នឹងផ្ញើវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិជា Soft Copy ក្នុងទម្រង់ Pdf ទៅកាន់Telegram របស់យើង។

✍️ បញ្ជាក់​៖​

សិស្សានុសិស្ស អាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សា ទាំងអស់ ដោយពុំតម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ជាក្រដាសឡើយ ហើយ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ អាច ស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។

? សម្រាប់ព័ត៌មានបន្ថែម :

សូមទាក់ទងមកមជ្ឈមណ្ឌលសេវាសាធារណ:​ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តាមរយៈលេខទូរសព្ទ ១២៣ រៀងរាល់ម៉ោងធ្វើការ ដោយឥតគិតថ្លៃ។

អត្ថបទជាប់ទាក់ទង

  • សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការសកម្មភាពអនុវត្តគោលនយោបាយ និងរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យប្រៃសណីយ៍

  • សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

  • ឯកឧត្តមរដ្ឋលេខាធិការ កែវ សុទ្ធិ បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំ “កិច្ចសន្ទនាគោលនយោបាយសាយប័ររវាងសហរដ្ឋអាមេរិក-អាស៊ាន លើកទី៥”