សេចក្តីជូនដំណឹង៖ លទ្ធផលការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ សិក្សាថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល (CADT, RUPP, ITC, NUM, AUPP, PIU) សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤

បញ្ជាក់៖ សេចក្តីប្រកាសផ្សាយបញ្ជីរាយនាមនេះ សម្រាប់តែបេក្ខជនដែលជាប់ជាស្ថាពរ និងជាប់បម្រុងតែប៉ុណ្ណោះ សម្រាប់បេក្ខជនដែលមិនមានឈ្មោះនៅក្នុងសេចក្តីប្រកាសនេះ មានន័យថាធ្លាក់។

-បេក្ខជនជាប់ជាស្ថាពរទាំងអស់ (ដែលត្រូវសិក្សានៅ CADT, RUPP, ITC, NUM, AUPP, PIU) ត្រូវមកដាក់ពាក្យចូលរៀនផ្ទាល់នៅបណ្ឌិត្យសភា CADT ចាប់ពីថ្ងៃប្រកាសលទ្ធផលរហូតដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៥:០០ រសៀលជាកំហិត។ ការខកខានដាក់ពាក្យចូលរៀនតាមកាលបរិច្ឆេទកំណត់ខាងលើនឹងត្រូវចាត់ទុកថាបានបោះបង់។

-បេក្ខជនជាប់បម្រុងទាំងអស់ អាចមកដាក់ពាក្យចូលរៀនផ្ទាល់នៅបណ្ឌិត្យសភា CADT ចាប់ពីថ្ងៃទី២៩ ខែមករា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ រសៀល ដើម្បីមានឱកាសចូលសិក្សាក្នុងករណីបេក្ខជនជាប់ស្ថាពរមានការបោះបង់។

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល