កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille បានទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅសៀងហៃ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ “កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ – Machine Translations for Khmer Braille” ដែលអភិវឌ្ឍន៍ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្រោមការសហការជាមួយវិទ្យាស្ថានជាតិអប់រំពិសេស បានទទួលជ័យលាភី “Best Accessibility Award” ក្នុងកម្មវិធី “AI for Good” នៃសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក (World AI Conference) នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន ដែលរៀបចំឡើងដោយសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដោយមានការចូលរួមប្រកួតប្រជែងផលិតផលឬសេវាកម្មដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងវិស័យសុខាភិបាល វិស័យកសិកម្ម វិស័យថាមពល និងវិស័យអភិបាលកិច្ច សរុបចំនួន ២១៩គម្រោង មកពីបណ្ដាប្រទេសចំនួន ៣៨។

គូសបញ្ជាក់ផងដែរថា កម្មវិធីបកប្រែភាសាខ្មែរប្រៃយ៍ គឺជាបច្ចេកវិទ្យាដែលប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីបកប្រែពីភាសាខ្មែរ ទៅភាសាខ្មែរប្រៃយ៍ ហើយត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្ដល់ភាពងាយស្រួលដល់គ្រូបង្រៀនក្នុងការរៀបចំឯកសារអានជាអក្សរខ្មែរប្រៃយ៍ជូនដល់កុមារ និងសិស្សានុសិស្សដែលពិការភ្នែកឬខ្សោយគំហើញឱ្យកាន់តែបានលឿននិងមានប្រសិទ្ធភាពខ្ពស់។

អត្ថបទជាប់ទាក់ទង

  • សេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា សម្រាប់បង្រៀនថ្នាក់ជំនាញឌីជីថលនៅតាមសាលាបឋមសិក្សាគោលដៅ

  • សេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យដំណើរការ ” ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh “

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រគល់កុំព្យូទ័រ ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍