សេចក្តីជូនដំណឹង ស្តីពី កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) មានកិត្តិយសសូមជម្រាបជូន ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន សហគ្រិន និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក.ប.ទ. នឹងរៀបចំ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ក្រោមប្រធានបទ “គាំទ្រដល់ពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីអនាគតកាន់តែល្អប្រសើរ” ដែលជាកម្មវិធីប្រកួតប្រជែង ថ្នាក់ជាតិធំជាងគេនៅក្នុង ព្រះរាជា ណាចក្រកម្ពុជា ហើយត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០១៥។

“កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៤” ធ្វើឡើងក្នុងគោលបំណងជំរុញការធ្វើបរិវត្តិកម្មឌីជីថល ប្រកបដោយបរិយាបន្ន ដោយលើកកម្ពស់ការប្រើប្រាស់ បច្ចេកវិទ្យានិងនវានុវត្តន៍ ឌីជីថល នៅកម្ពុជាតាមរយៈការផ្តល់ពានរង្វាន់ដល់ ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន និងសហគ្រិន។

កម្មវិធីនេះនឹងរៀបចំការប្រកួតប្រជែងសម្រាប់ ៦ ប្រភេទពានរង្វាន់និងផ្ដល់ជូនប្រាក់រង្វាន់ សម្រាប់ជ័យលាភី ដូចខាងក្រោម៖

១. ស្ថាប័នឯកជនល្អបំផុតប្រចាំឆ្នាំ (Private Sector of the Year) 2,500 ដុល្លារអាម៉េរិក

២. បរិយាបន្នឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Inclusion of the Year) 2,500 ដុល្លារអាម៉េរិក

៣. មាតិកាឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Content of the Year) 2,500 ដុល្លារអាម៉េរិក

៤. ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ (Minister Startup of the Year) 15,000 ដុល្លារអាម៉េរិក

៥. ការស្រាវជ្រាវនិងនវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ (Best Digital Research and Innovation of the Year) 7,500ដុល្លារអាម៉េរិក

៦. ពានរង្វាន់កិត្តិយសស្រ្តីឆ្នើមបច្ចេកវិទ្យាប្រចាំឆ្នាំ (Women in Tech of the Year)។

ស្ថាប័នជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ជាមួយពានរង្វាន់ និងឱកាសទទួលបានការគាំទ្រនានាពី ក.ប.ទ. លើការពង្រីកបណ្តាញទំនាក់ទំនងនិងកិត្យានុភាពទាំងក្នុងស្រុកនិងនៅលើឆាកអន្តរជាតិ។

កម្មវិធីនេះ ចាប់ផ្តើមបើកទទួលពាក្យលើប្រព័ន្ធអនឡាញចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈតំណភ្ជាប់https://mptc.gov.kh/cda2024 ។

អាស្រ័យហេតុនេះ សូម ក្រសួង ស្ថាប័ន ក្រុមហ៊ុនឯកជន សហគ្រិន និងតួអង្គពាក់ព័ន្ធទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

អត្ថបទជាប់ទាក់ទង