សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីកសាងធនធានមនុស្សឆ្នើម លើជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. បានសម្រេចផ្តល់អាហារូបករណ៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថលចំនួន ១០០ កន្លែង នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។

ក. អត្ថប្រយោជន៍

និស្សិតនឹងទទួលបានអត្ថប្រយោជន៍ ដូចខាងក្រោម៖

‐ទទួលបានការរ៉ាប់រងថ្លៃសិក្សាតាមអាហារូបករណ៍ដល់ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

‐ទទួលបានឱកាសបន្តថ្នាក់បណ្ឌិតនៅប្រទេសបារាំង និងប្រទេសផ្សេងៗទៀត

‐ទទួលបានឱកាសការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនឯកជនជាដើម។

ខ. គ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា

បេក្ខជនអាចជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សា និងជំនាញសិក្សា ដូចខាងក្រោម៖

1.បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា អាហារូបករណ៍ ១០០% សរុបចំនួន ២៥ កន្លែង៖

‐ វិទ្យាសាស្ត្រកុំព្យូទ័រ ជំនាញបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្រ្តទិន្នន័យ (Master of

Computer Science in Artificial Intelligence and Data Science) ចំនួន ២៥ កន្លែង

2.សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សរុបចំនួន ៧៥ កន្លែង៖

‐ អាហារូបករណ៍ ៧៥% សម្រាប់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ (Single Degree) លើមុខជំនាញ៖

– វិទ្យាសាស្ត្របញ្ញាសិប្បនិម្មិត (Master of Science in AI) ចំនួន ១៥ កន្លែង

– ច្បាប់បច្ចេកវិទ្យាឌីជីថល (LLM in Digital Technology) ចំនួន ១៥ កន្លែង

– ច្បាប់សន្តិសុខសាយប័រ (LLM in Cyber Security) ចំនួន ១៥ កន្លែង

– ច្បាប់បញ្ញាសប្បនិម្មិត (LLM in AI) ចំនួន ១៥ កន្លែង

‐ អាហារូបករណ៍ ៥០% សម្រាប់កម្មវិធីថ្នាក់ទ្វេបរិញ្ញាបត្រជាន់ខ្ពស់ (Dual Degree) ជាមួយសាកលវិទ្យាល័យ Fort Hays State University របស់សហរដ្ឋអាម៉េរិក លើមុខជំនាញ៖

– វិទ្យាសាស្ត្រកុំព្យូទ័រ (Master of Science in Computer Science ) ចំនួន ១៥ កន្លែង

គ. លក្ខខណ្ឌនៃការជ្រើសរើស

បេក្ខជនត្រូវជាសិស្សបញ្ចប់សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្រ្តកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធ និងមានលក្ខខណ្ឌ ដូចខាងក្រោម៖

‐ឆ្លងកាត់ការដាក់ពាក្យ

‐GPA យ៉ាងតិច ៣.០

‐កម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច ៥.០ ឬ វិញ្ញាបនបត្រដែលមានតម្លៃស្មើ

‐ឆ្លងកាត់ការសម្ភាសន៍ជាមួយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតអាហារូបករណ៍

‐សម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ តម្រូវការបន្ថែមរួមមាន៖

-កម្រិតភាសាអង់គ្លេស IELTS យ៉ាងតិច ៦.៥ ឬ TOEFL iBT យ៉ាងតិច ៧៩ (បេក្ខជនអាចធ្វើតេស្តកម្រិតភាសាអង់គ្លេស ក្នុងករណីមិនទាន់មានពន្ទុ IELTS ឬ TOEFL

– Recommendation Letter ចំនួន ២ច្បាប់

‐សូមឯកសារភ្ជាប់

– អត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនសញ្ជាតិខ្មែរ

– ប្រវត្តិរូបសង្ខេប (CV) និង លិខិតចំណាប់អារម្មណ៍ (Motivation Letter)

– ច្បាប់ចម្លងនៃសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ឬជំនាញដែលពាក់ព័ន្ធ

– ច្បាប់ចម្លងនៃប្រតិបត្តិពិន្ទុចាប់ពីឆ្នាំទី១ ដល់ឆ្នាំចុងក្រោយ (GPA យ៉ាងតិច ៣.០)

ឃ. កាលបរិច្ឆេទ និងការទទួលពាក្យ

១.សម្រាប់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

‐និសិ្សតចុះឈ្មោះដាក់ពាក្យតាមរយៈតំណភ្ជាប់ https://graduate-school.cadt.edu.kh ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

‐បន្ទាប់ពីបេក្ខជន និងបេក្ខនារី ដែលបានដាក់ពាក្យ និងឯកសារតាមប្រព័ន្ធអនឡាញរួចរាល់ហើយ ត្រូវរង់ចាំរហូតដល់មានការជូនដំណឹងដើម្បីមកសម្ភាសន៍។

‐ការសម្ភាសន៍នឹងធ្វើឡើងនៅអគារបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តាមពេលវេលា និងកាលបរិច្ឆេទ ដែលនឹងរៀបចំដោយគណៈកម្មការរៀបចំការជ្រើសរើសនិស្សិតអាហារូបករណ៍។

២.សម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ

‐និសិ្សតចុះឈ្មោះដាក់ពាក្យតាមរយៈតំណភ្ជាប់ https://www.sisaupp.com/masters-online-application ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២4

‐សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមទូរសព្ទលេខ ០៩៣ ៣៦៦ ៦២៣ / ០៦៩ ២៦៦ ៦២៣ ឬអ៊ីមែល admissions@aupp.edu.kh។

អាស្រ័យហេតុនេះ សូម សិស្សនិស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។

#AUPP#CADT#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង