សេចក្ដីជូនដំណឹង ស្ដីពី ការរៀបចំជំនួបរវាងក្រុមហ៊ុន Plug and Play ជាមួយនឹងធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជា

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលទាំងអស់ឱ្យបានជ្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសហការជាមួយក្រុមហ៊ុន Plug and Play ដែលជាក្រុមហ៊ុនអភិវឌ្ឍធុរកិច្ចថ្មីឌីជីថលដ៏ល្បីមួយរបស់សហរដ្ឋអាមេរិក មានទីស្នាក់ការកណ្តាលនៅ Silicon Valley (ជាមជ្ឈមណ្ឌលប្រមូលផ្ដុំដោយក្រុមហ៊ុនបច្ចេកវិទ្យាធំៗនិងល្បីល្បាញកម្រិតពិភពលោក) រដ្ឋ California ក្នុងការរៀបចំកម្មវិធីជំនួបរវាងក្រុមហ៊ុន Plug and Play ជាមួយនឹងធុរកិច្ចថ្មីនិងសហគ្រិនឌីជីថលកម្ពុជា ដើម្បីផ្តល់ឱកាសដល់ធុរកិច្ចថ្មីនិងសហគ្រិនឌីជីថលកម្ពុជា ទទួលបានការចែករំលែកបទពិសោធន៍ទាក់ទងជាមួយនឹងការអភិវឌ្ឍធុរកិច្ចថ្មីពីអ្នកជំនាញរបស់ក្រុមហ៊ុន Plug and Play។ កម្មវិធីជំនួបនេះនឹងរៀបចំឡើង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៣:០០ រសៀលតទៅ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ(AUPP)។

សម្រាប់សាធារណជន ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលដែលមានចំណាប់អារម្មណ៍ចូលរួមកម្មវិធីជំនួបនេះ សូមចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/register

សូម សាធារណជន ធុរកិច្ចថ្មី និងសហគ្រិនឌីជីថលកម្ពុជាទាំងអស់ ជ្រាបជាព័ត៌មាននិងចូលរួមឱ្យបានច្រើន។

#MPTC#GoDigitalCambodia#Cambodia

អត្ថបទជាប់ទាក់ទង

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.)

  • ពិធីសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលនូវែលសេឡង់

  • ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល