ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញការអនុវត្ត “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” និងដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក.ប.ទ. បានរៀបចំដាក់ឱ្យដំណើរការជាផ្លូវការគេហទំព័រក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថលដែលមានអាសយដ្ឋាន www.des.gov.kh ចាប់ពីថ្ងៃនេះតទៅ។
គេហទំព័រ ក.ស.ឌ. ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖ (១).ផ្តល់ព័ត៌មាននិងសកម្មភាពជាប្រចាំទាក់ទងនឹងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា (២).ផ្សព្វផ្សាយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ (៣).បង្ហាញវឌ្ឍនភាពអនុវត្តក្របខណ្ឌគោលនយោបាយ ដូចជា សន្ទស្សន៍និងសូចនាករ ដែលសម្រេចបាន (៤). បង្ហាញសន្ទស្សន៍ពាក់ព័ន្ធនឹងការអភិវឌ្ឍឌីជីថលនៅកម្ពុជា ដែលវាយតម្លៃដោយអង្គការនិងស្ថាប័នអន្តរជាតិ និង (៥).ជាឃ្លាំងឯកសារពាក់ព័ន្ធនានានឹងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។
សូម សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាននិងចូលរួមប្រើប្រាស់គេហទំព័រ ក.ស.ឌ. ឱ្យបានទូលំទូលាយ ដើម្បីចូលរួមកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថល។
#des#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia


