ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training”

រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី “Cambodia-UNIDIR Cyber Capacity-Building and Policy Training” ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរបស់ ក.ប.ទ. ជាមួយនិង UNIDIR ក្រោមជំនួយឧបត្ថមគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសកាណាដា ដែលវគ្គបណ្តុះបណ្តាលនេះមានគោលបំណងពង្រឹងសមត្ថភាពសន្តិសុខសាយប័រនៅកម្ពុជា និងមានការចូលរួមពីតំណាងវិទ្យាស្ថានស្រាវជ្រាវការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ (The United Nations Institute for Disarmament Research – UNIDIR) ព្រមទាំងអ្នកជំនាញសន្តិសុខសាយប័រមកពីបណ្ដារក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនសរុបមានចំនួន ៣៨រូប នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា ភ្នំពេញ។

វគ្គបណ្តុះបណ្តាលខាងលើបានផ្ដោតសំខាន់ទៅលើប្រធានបទរួមមាន៖ អភិបាលកិច្ចសន្តិសុខសាយប័រ (Cybersecurity Governance), ការគ្រប់គ្រងហានិភ័យ និងការឆ្លើយតបបន្ទាន់លើហេដ្ឋារចនាសម្ព័នព័ត៌មានសំខាន់ៗ (Risk Management and Incident Respond to Critical Information Infrastructures) និងការអនុវត្តលំហាត់ (Table-Top Exercise) ៖ ការឆ្លើយតបសម្រាប់ការសម្របសម្រួលចំពោះការវាយប្រហារមេរោគចាប់ជំរិត (Ransomware Attack), ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការវាយប្រហារមេរោគចាប់ជំរិត (Ransomware Attack) និងការឆ្លើយតបអន្តរជាតិចំពោះការវាយប្រហារមេរោគចាប់ជំរិត (Ransomware Attack)។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ លីវ សុផាណារិទ្ធិ បានមានប្រសាសន៍ថា លទ្ធផលទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពសន្តិសុខសាយប័រនៅកម្ពុជា ដោយអ្នកជំនាញសន្តិសុខសាយប័រនឹងទទួលបានចំណេះដឹងយ៉ាងពេញលេញអំពីវិធីសាស្ត្រក្នុងការការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការគ្រប់គ្រងឧប្បត្តហេតុសន្តិសាយប័រ និងការអនុវត្តដែលស្របតាមស្តង់ដារអន្តរជាតិ និងជំរុញឱ្យមានការប្រើប្រាស់លំហសាយប័រដោយមានទំនួលខុសត្រូវ សុវត្ថិភាព និងមានភាពទុកចិត្តខ្ពស់ ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងបរិវត្តកម្មឌីជីថលឲ្យកាន់តែរឹងមាំ និងមានចីរភាព។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia