សេចក្តីជូនដំណឹង ស្តីពី ការបន្ថែមរយៈពេលនៃការទទួលធាតុចូលរហូតដល់ថ្ងៃ២៥ ខែមិថុនា ឆ្នាំ២០២៦ លើសេចក្ដីព្រាងប្រកាសស្ដីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និងសេចក្ដីព្រាងប្រកាសស្ដីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាព នៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សូមជម្រាបជូនប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ដោយមានការស្នើសុំពីភាគីពាក់ព័ន្ធក.ប.ទ. និង ន.ទ.ក. សម្រេចបន្តទទួលធាតុចូលលើ (១) សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ និង (២) សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍រហូតដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ សូមអញ្ជើញ ប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជនបន្ត​ចូលរួមផ្តល់មតិយោបល់ដូចខាងក្រោម៖

ក. សេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

១. ចូលទៅកាន់ https://go.gov.kh/mptc/pk-trc-ts-26 ​ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកសេចក្តីព្រាងប្រកាសស្តីពីបទដ្ឋានបច្ចេកទេសនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

២. ចូលទៅកាន់ ​https://go.gov.kh/mptc/cm-ts-26 ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកទម្រង់គំរូ​ផ្តល់​មតិយោបល់លើសេចក្តីព្រាងប្រកាសនេះ។

៣. បញ្ជូនមតិយោបល់មកវិញតាមរយៈ https://go.gov.kh/mptc/trc-ts-26-form ឬតាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ឱ្យបានត្រឹមដំណាច់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

ខ. សេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍

១. ចូលទៅកាន់ https://go.gov.kh/mptc/pk-trc-ta-26 ​ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់យថាប្រភេទ និងការវាយតម្លៃអនុលោមភាពនៃគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍។

២. ចូលទៅកាន់ https://go.gov.kh/mptc/cm-ta-26 ​ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ដើម្បីទាញយកទម្រង់គំរូ​ផ្តល់​មតិយោបល់លើសេចក្តីព្រាងប្រកាសនេះ។

៣. បញ្ជូនមតិយោបល់មកវិញតាមរយៈ https://go.gov.kh/mptc/trc-ta-26-form ឬ តាមរយៈ QR Code ជូនភ្ជាប់មកជាមួយ ឱ្យបានត្រឹមដំណាច់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។

អាស្រ័យហេតុនេះ សូមប្រតិបត្តិករ ភាគីពាក់ព័ន្ធ និងសាធារណជន ទាំងអស់ជ្រាប​ជាព័ត៌មាន និងបន្ត​ចូលរួមពិនិត្យនិងផ្ដល់យោបល់តាមការគួរ។