រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី “ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល” សម្រាប់សិក្ខាកាមជាថ្នាក់ដឹកនាំនិងមន្ត្រី ក.ប.ទ. សរុប ៩៩៣ នាក់ នៅទីស្ដីការ ក.ប.ទ. ។









ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនឹងបានឈានចូលដល់យុគសម័យ បញ្ញាសិប្បនិម្មិត (AI) និងជាពិសេសបច្ចេកវិទ្យា Generative AI ព្រមទាំងម៉ូដែលភាសាទូលាយ (Large Language Models) មិនមែនជាប្រធានបទវិទ្យាសាស្ត្រដែលនៅឆ្ងាយពីយើង ឬជារឿងនឹកស្រមៃសម្រាប់ថ្ងៃអនាគតទៀតឡើយ, ផ្ទុយមកវិញ បច្ចេកវិទ្យានេះ បានចូលមកដល់និងកំពុងផ្លាស់ប្តូរទម្រង់ការងារយ៉ាងឆាប់រហ័សជាទីបំផុត ទាំងរបៀបនៃការគិត វិធីសាស្ត្រវិភាគទិន្នន័យ និងការធ្វើសេចក្តីសម្រេចចិត្តជាដើម។ ដូច្នេះ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ ត្រូវចាប់យកនិងរៀនប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ក្នុងនាមជាក្រសួងមានសមត្ថកិច្ចដឹកនាំបច្ចេកវិទ្យាឌីជីថល ក.ប.ទ.ត្រូវនាំមុខ និងធ្វើជាគំរូដល់ក្រសួង ស្ថាប័នផ្សេងទៀត ក្នុងការចាប់យកបច្ចេកវិទ្យា AI ពោលគឺការទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យានេះ ព្រមទាំងការយល់ដឹងពីហានិភ័យផងដែរ។ ក្នុងន័យ ការរៀបចំវគ្គបណ្ដុះបណ្ដាល AI សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី ក.ប.ទ. គឺមានសារៈសំខាន់បំផុត។
#AI#artificalintelligence#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia

