ថ្នាល Education Broadcasting Cambodia ជាប់ជា Champion នៃពានរង្វាន់ WSIS ឆ្នាំ២០២៦ ក្នុងក្រុម ការសិក្សាអនឡាញ

ហ្សឺណែវ៖ ជារៀងរាល់ឆ្នាំ វេទិកា WSIS ទទួលស្គាល់គំនិតផ្ដួចផ្ដេីមដែលចូលរួមអនុវត្តទិសដៅការងារទាំង១៨នៃកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមពត៌មាន។ ឆ្នាំនេះ ថ្នាល Education Broadcasting Cambodia ត្រូវបានទទួលស្គាល់ជា Champion មួយក្នុងចំណោមជ័យលាភីទាំង៥ សម្រាប់ទិសដៅការងារលេខ C7៖ ក្រុមការសិក្សាអនឡាញ (E-Learning)។

កម្មវិធី Education Broadcasting Cambodia រៀបចំនិងប្រមូលផ្ដុំមេរៀន មាតិកាស្វ័យសិក្សា និងមាតិកាអប់រំបណ្ដុះបណ្ដាលនានា ដេីម្បីផ្ដល់ជូនដៃគូនិងសាធារណជនប្រេីប្រាស់។ កម្មវិធីនេះចូលរួមទាញប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដេីម្បីបម្រេីដល់ការធ្វេីបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា។

សូមសាធារណជនចូលរួមអបអរសាទរ!

#EBC#WSIS2026#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia