កម្មវិធីប្រកួតប្រជែងនវានុវត្តន៍និយាយភាសាបារាំង ២០២៦ “FrancoTech Innovation Competition 2026” បានពន្យារពេលទទួលពាក្យចូលរួមប្រកួត និងបន្ថែមជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្មដល់ជ័យលាភី ព្រមទាំងផ្តល់ឱកាសជាច្រើនទៀតក្នុងការបង្ហាញស្នាដៃបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ្នក។
ដំណើរការជ្រើសរើស និងពិធីប្រគល់ពានរង្វាន់ថ្មី
– បើកទទួលពាក្យ៖ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦
– បិទទទួលពាក្យ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦
– ជម្រុះវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៖ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦
– វគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់ពានរង្វាន់៖ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦
ការប្រកួតប្រជែងនេះ បន្តបើកទូលាយសម្រាប់ ធុរកិច្ចថ្មីឌីជីថល (Digital Startups) នវានុវត្តករ សហគ្រិនស្ត្រីផ្នែកបច្ចេកវិទ្យា អ្នកស្រាវជ្រាវ និងអ្នកអភិវឌ្ឍន៍ មកពីបណ្តាប្រទេសនិយាយភាសាបារាំង។
ប្រភេទពានរង្វាន់
– ការបង្កើតថ្មីឌីជីថលឆ្នើម (Best Digital Innovation)
– សហគ្រិនស្ត្រីផ្នែកបច្ចេកវិទ្យាឆ្នើម (Best Women Technopreneurs)
ម្ចាស់ជ័យលាភីនឹងទទួលបានមេដាយកិត្តិយស រួមជាមួយនឹងជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្ម៖
ជ័យលាភីលេខ ១៖ មេដាយមាស តម្លៃ ៣,០០០ (បីពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក
ជ័យលាភីលេខ ២៖ មេដាយប្រាក់ តម្លៃ ២,០០០ (ពីរពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៣,០០០ (បីពាន់) ដុល្លារអាមេរិក
ជ័យលាភីលេខ ៣៖ មេដាយសំរឹទ្ធ តម្លៃ ១,០០០ (មួយពាន់) ដុល្លារអាមេរិក និងថវិកាឧបត្ថម្ភអភិវឌ្ឍន៍អាជីវកម្ម ២,០០០ (ពីរពាន់) ដុល្លារអាមេរិក
បង្ហាញសមត្ថភាព និងគំនិតនវានុវត្តន៍របស់អ្នកជាមួយកម្មវិធី FrancoTech Innovation Competition 2026!
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦
ដាក់ពាក្យឥឡូវនេះ៖ https://reg.francotech.gov.kh/



