ខេត្តហ៊ូណាន ប្រទេសចិន៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៥-១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំអន្តរជាតិលើកទី៥ស្ដីពីការប្រើប្រាស់ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BeiDou Navigation Satellite System – BDS) នៅក្រុងជូចូវ ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។



កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងតំណាងក្រសួង ស្ថាប័នវិស័យលំហអាកាសនៃបណ្ដាប្រទេស ព្រមទាំងតំណាងក្រុមហ៊ុន សាស្ត្រាចារ្យ និងយុវជន ក្នុងប្រទេសចិន សរុបជាង ៧០០០នាក់។
ក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះអំពីការប្រើប្រាស់បច្ចេកវិទ្យាលំហអាកាសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ព្រមទាំងបានអញ្ជើញទស្សនាពិព័រណ៍និងជួបពិភាក្សាការងារជាមួយក្រុមហ៊ុន GalaxySpace ដែលជាក្រុមហ៊ុនផលិតផ្កាយរណបមួយរបស់ប្រទេសចិនផងដែរ។
#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia


