ឯកឧត្ដម​រដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញចូលរួមកិច្ចប្រជុំកំពូល​លើកទី៥ ស្ដីពីការ​ប្រើប្រាស់​ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ​ (BDS)

ខេត្ត​ហ៊ូណាន ប្រទេសចិន៖ តាម​ការ​ចាត់តាំង​ដ៏ខ្ពង់ខ្ពស់របស់​ សម្ដេច​មហាបវរធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី​១៥-១៦ ខែ​កញ្ញា ឆ្នាំ​២០២៦ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងចូលរួម​កិច្ចប្រជុំ​អន្តរជាតិ​លើក​ទី៥​ស្ដីពី​ការ​ប្រើប្រាស់​ប្រព័ន្ធផ្កាយរណបនាំផ្លូវប៉ីតូវ (BeiDou Navigation Satellite System – BDS) នៅ​ក្រុងជូចូវ ខេត្ត​ហ៊ូណាន សាធារណរដ្ឋ​ប្រជាមានិតចិន។

កិច្ចប្រជុំនេះ​មាន​ការ​អញ្ជើញចូលរួម​ពីថ្នាក់ដឹកនាំនិងតំណាង​ក្រសួង ស្ថាប័ន​វិស័យ​លំហអាកាស​នៃបណ្ដាប្រទេស ព្រមទាំងតំណាង​​ក្រុមហ៊ុន​ សាស្ត្រាចារ្យ និង​យុវជន ក្នុង​ប្រទេសចិន សរុបជាង ៧០០០នាក់។

ក្នុងឱកាស​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះអំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​លំហអាកាស​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចនិង​សង្គម​ ព្រមទាំងបានអញ្ជើញទស្សនាពិព័រណ៍​និង​ជួបពិភាក្សា​ការងារ​ជាមួយក្រុមហ៊ុន GalaxySpace ដែលជាក្រុមហ៊ុនផលិត​​ផ្កាយរណប​មួយរបស់ប្រទេសចិនផងដែរ។

#posts#telecommunications#digital#MPTC#GoDigitalCambodia#Cambodia