ដំណឹងល្អសម្រាប់នវានុវត្តករ និងធុរកិច្ចថ្មីឌីជីថល ដែលមកពីប្រទេសនិយាយភាសាបារាំង!

កម្មវិធីប្រកួតប្រជែងនវានុវត្តន៍និយាយភាសាបារាំង ២០២៦ “FrancoTech Innovation Competition 2026” បានពន្យារពេលទទួលពាក្យចូលរួមប្រកួត និងបន្ថែមជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្មដល់ជ័យលាភី ព្រមទាំងផ្តល់ឱកាសជាច្រើនទៀតក្នុងការបង្ហាញស្នាដៃបច្ចេកវិទ្យា និងនវានុវត្តន៍របស់អ្នក។

👉ដំណើរការជ្រើសរើស និងពិធីប្រគល់ពានរង្វាន់ថ្មី

– បើកទទួលពាក្យ៖ ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៦

– បិទទទួលពាក្យ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦

– ជម្រុះវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៖ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦

– វគ្គផ្តាច់ព្រ័ត្រ និងពិធីប្រគល់ពានរង្វាន់៖ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦

ការប្រកួតប្រជែងនេះ បន្តបើកទូលាយសម្រាប់ ធុរកិច្ចថ្មីឌីជីថល (Digital Startups) នវានុវត្តករ សហគ្រិនស្ត្រីផ្នែកបច្ចេកវិទ្យា អ្នកស្រាវជ្រាវ និងអ្នកអភិវឌ្ឍន៍ មកពីបណ្តាប្រទេសនិយាយភាសាបារាំង។

🏆 ប្រភេទពានរង្វាន់

– ការបង្កើតថ្មីឌីជីថលឆ្នើម (Best Digital Innovation)

– សហគ្រិនស្ត្រីផ្នែកបច្ចេកវិទ្យាឆ្នើម (Best Women Technopreneurs)

ម្ចាស់ជ័យលាភីនឹងទទួលបានមេដាយកិត្តិយស រួមជាមួយនឹងជំនួយក្នុងការពង្រីកវិសាលភាពអាជីវកម្ម៖

🥇 ជ័យលាភីលេខ ១៖ មេដាយមាស តម្លៃ ៣,០០០ (បីពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក

🥈 ជ័យលាភីលេខ ២៖ មេដាយប្រាក់ តម្លៃ ២,០០០ (ពីរពាន់) ដុល្លារអាមេរិក និងជំនួយពង្រីកវិសាលភាពអាជីវកម្ម ៣,០០០ (បីពាន់) ដុល្លារអាមេរិក

🥉 ជ័យលាភីលេខ ៣៖ មេដាយសំរឹទ្ធ តម្លៃ ១,០០០ (មួយពាន់) ដុល្លារអាមេរិក និងថវិកាឧបត្ថម្ភអភិវឌ្ឍន៍អាជីវកម្ម ២,០០០ (ពីរពាន់) ដុល្លារអាមេរិក

បង្ហាញសមត្ថភាព និងគំនិតនវានុវត្តន៍របស់អ្នកជាមួយកម្មវិធី FrancoTech Innovation Competition 2026!

📌 កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៦

👉 ដាក់ពាក្យឥឡូវនេះ៖ https://reg.francotech.gov.kh/