សេចក្ដីជូនដំណឹង ស្ដីពីការផ្តល់ជូនអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ថ្នាក់បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រកុំព្យូទ័រកង់ទិច (Quantum Computing) ចំនួន ២៥ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សានុសិស្សទាំងអស់ ជ្រាបថា ដោយមើលឃើញពីការវិវឌ្ឍយ៉ាងរហ័សនៃបច្ចេកវិទ្យាឌីជីថល និងកាលានុវត្តភាពដ៏មានសារៈសំខាន់ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ សម្រាប់ការជំរុញកំណើនសេដ្ឋកិច្ចនិងការប្រកួតប្រជែងក្នុងយុគសម័យឌីជីថល និងដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ក្នុងគោលដៅកសាងនិងអភិវឌ្ឍមូលធនមនុស្សឌីជីថល នៅក្នុងឆ្នាំសិក្សាថ្មីនេះ ក្រោមក្របខណ្ឌនៃ កម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ក.ប.ទ. នឹងផ្តល់អាហារូបករណ៍ចំនួន ២៥ កន្លែង…
