សេចក្ដីជូនដំណឹង៖ ស្ដីពីកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាឆ្នាំ ២០១៩-Cambodia Women In Tech 2019
"ស្រ្តីកម្ពុជាដើម្បីការផ្លាស់ប្តូរឌីជីថល" ជាការផ្តល់កិត្តិយស និងទទួលស្គាល់នូវស្នាដៃរបស់ស្ត្រីកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមកក្នុងការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT)។ ក្នុងឆ្នាំ២០១៩នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីស្ត្រីកម្ពុជាក្នុងវិស័យបច្ចេកវិទ្យាជាលើកទី២ សម្រាប់ឆ្នាំ២០១៩ បន្តទៀត។ កម្មវិធីនេះនឹងបើកឱកាសដល់សាធារជនទូទៅស្នើបេក្ខភាពស្រ្តីគ្រប់រូបដែលខ្លួនទទួលស្គាល់ថាជាស្រ្តីគំរូ ស្ត្រីឆ្នើម និងស្ត្រីសកម្ម បានចូលរួមច្រើនក្នុងការអភិវឌ្ឍវិស័យ ប.គ.ព-ICT ក្នុងប្រទេសដើម្បីទទួលពានរង្វាន់កិត្តិយសជា "ស្រ្តីឆ្នើមក្នុងវិស័យបច្ចេកវិទ្យាប្រចាំឆ្នាំ២០១៩" ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ បេក្ខនារីក៏អាចស្នើបេក្ខភាពផ្ទាល់ខ្លួនដើម្បីចូលរួមលើកកម្ពស់វិស័យនេះ និងជំរុញការចូលរួមរបស់ស្រ្តីផ្សេងទៀតផងដែរ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជ្រើសរើសសម្រិតសម្រាំងបេក្ខនារីទាំងនោះ ហើយផ្តល់ពានរង្វាន់កិត្តិយសដល់ស្រ្តីឆ្នើមក្នុងកម្មវិធីតាំងបង្ហាញបច្ចេកវិទ្យាដ៏ធំដំបូងបង្អស់មួយនៅកម្ពុជា "Digital Cambodia" ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
ពានរង្វាន់កិត្តិយសសម្រាប់ឆ្នាំ២០១៩មាន ០៥ប្រភេទ៖
១. សហគ្រិនស្ត្រីឆ្នើមក្នុងវិស័យបច្ចេកវិទ្យា (Cambodian Woman ICT Entrepreneur Award) នឹងត្រូវបានផ្តល់ ដល់ស្រ្តីដែលមានភាពជាអ្នកដឹកនាំ និងបានធ្វើអាជីវកម្មខាងផ្នែក ប.គ.ព-ICT ប្រកបដោយជោគជ័យមានការទទួលស្គាល់ក្នុងស្រុកនិងអន្តរជាតិ ព្រមទាំងសក្តានុពលក្នុងការពង្រីកមុខរបររបស់ខ្លួន។
២. វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព-ICT (Cambodian Woman ICT Engineer Award) នឹងត្រូវបានផ្តល់ ដល់ស្រ្តីជាអ្នកដឹកនាំដែលមានជំនាញជាវិស្វករផ្នែកបច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់ ហើយទទួលបានជោគជ័យ ក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួនបម្រើការក្នុងស្ថាប័នផ្សេងៗរហូតដល់ពេលបច្ចុប្បន្ន។
២. វិស្វករស្រ្តីជោគជ័យក្នុងជំនាញ ប.គ.ព-ICT (Cambodian Woman ICT Engineer Award) នឹងត្រូវបានផ្តល់ ដល់ស្រ្តីជាអ្នកដឹកនាំដែលមានជំនាញជាវិស្វករផ្នែកបច្ចេកវិទ្យា មានការច្នៃប្រឌិតខ្ពស់ ហើយទទួលបានជោគជ័យ ក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួនបម្រើការក្នុងស្ថាប័នផ្សេងៗរហូតដល់ពេលបច្ចុប្បន្ន។
៣. ស្រ្តីដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គមឬសហគមន៍ (Cambodian Woman ICT For Community Award) នឹងត្រូវផ្តល់ដល់ស្រ្តីដែលមានភាពជាអ្នកដឹកនាំមានជំនាញបច្ចេកវិទ្យា និងបានចូលរួមយ៉ាងសកម្មដោយលះបង់កម្លាំងកាយចិត្ត និងពេលវេលារបស់ខ្លួនដោយស្ម័គ្រចិត្តក្នុងការជំរុញការប្រើប្រាស់បច្ចេកវិទ្យាដល់សង្គមឬសហគមន៍ ឬ ក៏ជាស្រ្តីដែលបានបង្កើតដំណោះស្រាយបច្ចេកវិទ្យាណាមួយសម្រាប់ បម្រើដល់ប្រយោជន៍សង្គមមិនគិតថ្លៃ។
៤. ស្រ្តីដែលបង្កើតមាតិកាព័ត៌មានច្នៃប្រឌិត (Creative Digital Contents Award) ចំពោះស្រ្តីដែលមានស្នាដៃអាចបង្កើតមាតិកាព័ត៌មាន (Multimedia Content, Digital Art and Design etc.) ដែលប្លែក ហើយមានការច្នៃប្រឌិតខ្ពស់មានប្រយោជន៍ដល់សង្គម សេដ្ឋកិច្ច និងវប្បធម៌។
៥. ពន្លកថ្មី (Girl Innovator) ពានរង្វាន់នេះផ្តល់ដល់កុមារីអាយុក្រោម១៨ឆ្នាំ អាចជាបុគ្គលឬជាក្រុមដែលបានច្នៃប្រឌិតបង្កើតនូវស្នាដៃបច្ចេកវិទ្យាពិសេសណាមួយ។
៥. ពន្លកថ្មី (Girl Innovator) ពានរង្វាន់នេះផ្តល់ដល់កុមារីអាយុក្រោម១៨ឆ្នាំ អាចជាបុគ្គលឬជាក្រុមដែលបានច្នៃប្រឌិតបង្កើតនូវស្នាដៃបច្ចេកវិទ្យាពិសេសណាមួយ។
អ្នកដែលចូលរួមក្នុងកម្មវិធីនេះ ក៏នឹងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធី Digital Cambodia ដែលនឹងប្រព្រឹត្តិទៅនៅខែមីនា ឆ្នាំ២០១៩ ខាងមុខនេះដែរ។
សម្រាប់ការស្នើសុំបេក្ខភាពស្ត្រីឆ្នើមចូលរួមក្នុងកម្មវិធីនេះ សូមចុចលើតំដភ្ជាប់នេះ http://cbrd.gov.kh/nominations ឬ
អាចទំនាក់ទំនងតាមរយៈសារអេឡិកត្រូនិក info@cbrd.gov.kh
ទូរស័ព្ទលេខ ០១២ ៧១៧ ៣១៨ ឬ ០៨៦ ៤៧៨ ៧៧២ ៕
គណកម្មការរៀបចំកម្មវិធី សូមរក្សាសិទ្ធក្នុងការកែប្រែកម្មវិធីដោយមិនចាំបាច់ជូនដំណឹងជាមុនក្នុងករណីចាំបាច់!